ទីក្រុងរបស់សហរដ្ឋអាមេរិក និងប្រទេសស្វីស ស៊ីដាច់ចំណាត់ថ្នាក់កំពូលទាំង ១០ ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងឆ្នាំ២០១៩
យោងតាម “ចំណាត់ថ្នាក់ប្រាក់ខែតាមទីក្រុងជាសកលឆ្នាំ២០១៩” ថ្មីៗនេះ ពីទស្សនាវដ្តី CEOWORLD បានឱ្យដឹងថា ទីក្រុងរបស់ប្រទេសស្វីស និងសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់់ជាទីក្រុងផ្តល់ប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក។ បើនិយាយទៅគឺប្រទេសទាំង ២ បានគ្រប់គ្រងតំណែងតាំងពីលេខ ១ ដល់ ១០ តែម្ដង។ នៅក្នុងការវាតម្លៃរបាយការណ៍នេះ គេបានវិភាគអំពីគុណភាពនៃការរស់នៅ និងប្រាក់ខែសម្រាប់អ្នករស់នៅក្នុងទីក្រុងចំនួន ៣០០ មកពីជុំវិញពិភពលោក។

ក្នុងនោះផងដែរទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) បានឈរនៅលើកំពូលតារាងសន្ទស្សន៍ប្រាក់ខែខ្ពស់បំផុត ដោយអ្នកស្រុកម្នាក់អាចរកចំណូលបានជាមធ្យម ៦,៥៨០ដុល្លារ/ខែ នាំឱ្យវាជាទីក្រុងមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០១៩។ សាន់ចូស (San Jose) ឈរនៅលំដាប់ទី២ ជាមួយនឹងប្រាក់ខែជាមធ្យមប្រចាំខែបន្ទាប់ពីបង់ពន្ធជូនរដ្ឋចំនួន ៦,៤៥៧ដុល្លារ។ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងសាន់ចូសរបស់អាមេរិក ត្រូវបានតាមពីក្រោយដោយទីក្រុងហ្សឺរីច (លេខ៣), ប៊ែន (លេខ៤) និងហ្សឺណែវ (លេខ៥) និងបាហ្សល (លេខ៥ ស្ទួន) របស់ប្រទេសស្វីស។


អត្ថបទ៖ លីដា