អន្តរជាតិ
ការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសប៉ាគីស្ថាន សម្លាប់មនុស្សជាង ២០នាក់ និងរាប់រយនាក់បានរងរបួស
BY autoadmin
September 25, 2019
ការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារភាគភាគឦសានប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ និងរងរបួសជាង ៤០០នាក់។ ការស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកនិយាយថា ការរញ្ជួយដីដែលមានកម្លាំង ៥.៦រិចទ័រ បានវាយប្រហារនៅជិតទីប្រជុំជន Mirpur កាលពីរសៀលថ្ងៃអង្គារនៅជម្រៅប្រមាណ ១០គីឡូម៉ែត្រ។

មន្ត្រីមូលដ្ឋាននិយាយថា ការរញ្ជួយធ្វើឱ្យផ្លូវថ្នល់មានស្នាមប្រេះ ហើយផ្ទះខ្លះបានដួលរលំនៅតំបន់ដែលមានការរញ្ជួយ។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជូនកងទ័ពទៅកាន់តំបន់ដែលរងផលប៉ះពាល់ ដើម្បីជួយសង្គ្រោះប្រជាជនដែលគេជឿថា ពួកគេខ្លះកំពុងជាប់នៅក្រោមគំនរបាក់បែក។ គួរឱ្យដឹងដែរថា Mirpur ស្ថិតនៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន៕




អត្ថបទ៖ លីដា