ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សមាជិកសភាថៃម្នាក់ត្រូវផ្តន្ទាទោសប្រហារជីវិត ពីបទជាមេខ្លោងនៃរឿងឃាតកម្មសម្លាប់មនុស្ស

    BY autoadmin September 25, 2019
    សមាជិកសភាថៃម្នាក់ត្រូវផ្តន្ទាទោសប្រហារជីវិត ពីបទជាមេខ្លោងនៃរឿងឃាតកម្មសម្លាប់មនុស្ស

    សមាជិកសភាថៃម្នាក់ត្រូវបានគេផ្តន្ទាទោសពីបទជាមេគំនិតរឿងឃាតកម្មមួយ ហើយត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការខេត្តខុនខេន (Khon Kaen)។ តុលាការបានផ្តន្ទាទោសសមាជិកសភាគណបក្សភឿថៃតំណាងខេត្តខុនខេន លោក Nawat Tohcharoensuk ពីបទធ្វើជាមេខ្លោងនៃរឿងឃាតកម្មទៅលើលេខាអចិន្រ្តៃយ៍នៃអង្គការរដ្ឋបាលខេត្តខុនខេន កាលពីឆ្នាំ២០១៣។ ក្នុងរឿងក្ដីនេះតុលាការបានបដិសេធការស្នើសុំដោះលែងឱ្យនៅក្រៅឃុំពីលោក Nawat និងបានបញ្ជូនគាត់ឱ្យទៅពន្ធនាគាររបស់ខេត្ត។

    លោក Nawat ត្រូវបានចោទប្រកាន់ពីបទបញ្ជាឱ្យខ្មាន់កាំភ្លើងម្នាក់សម្លាប់លោក Suchart Khotthum ដែលជាលេខាធិការអចិន្រ្តៃយ៍នៃអង្គការរដ្ឋបាលខេត្តនៅពេលជនរងគ្រោះកំពុងចាកចេញពីផ្ទះ នៅឯតំបន់ទីប្រជុំជនមួយ កាលពី ៦ឆ្នាំមុន។ ដីកាចាប់ខ្លួនត្រូវបានចេញសម្រាប់សមាជិកសភាភឿថៃម្នាក់នេះ ប៉ុន្តែដើមឡើយគាត់បានបដិសេធការចោទប្រកាន់ និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីឆ្នាំមុន។ ខ្មាន់កាំភ្លើង និងបក្ខពួក ៣នាក់ទៀត រួមទាំងអតីតប៉ូលីស ២នាក់ ត្រូវបានចាប់ខ្លួន ហើយពួកគេសុទ្ធតែត្រូវកាត់ទោសឱ្យជាប់គុកមួយជីវិត ឬប្រហារជីវិត៕

    អត្ថបទ៖ លីដា

    Share This Post: