ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការអាឡឺម៉ង់បានសម្រេចថា “Hangover” ដែលជាអាការ​ឈឺក្បាលដោយសារគ្រឿងស្រវឹងគឺជា “ជំងឺ”

    BY autoadmin September 25, 2019
    តុលាការអាឡឺម៉ង់បានសម្រេចថា “Hangover” ដែលជាអាការ​ឈឺក្បាលដោយសារគ្រឿងស្រវឹងគឺជា “ជំងឺ”

    តុលាការអាឡឺម៉ង់បានកាត់សេចក្តីកាលពីថ្ងៃច័ន្ទថា អាការ​ឈឺក្បាល “Hangover” ដែលភាគច្រើនបន្សល់ពីការសេពគ្រឿងស្រវឹង គឺជា “ជំងឺ” ។ ការកាត់ក្តីនេះបានធ្វើឡើងបន្ទាប់ពីដើមបណ្តឹងបានឱ្យដឹងថា មានក្រុមហ៊ុនមួយបានផ្តល់នូវថ្នាំចាក់ និងម្សៅលាយទឹក ដែលពួកគេអះអាងដោយគ្មានច្បាប់ត្រឹមត្រូវថាអាចទប់ទល់នឹងអាការ​ឈឺក្បាល បន្ទាប់ពីផឹកនូវគ្រឿងស្រវឹងរួច។ សេចក្តីថ្លែងការណ៍ផ្លូវច្បាប់បានចែងថាអាហារ និងភេសជ្ជៈមិនអាចត្រូវបានផ្សព្វផ្សាយថាអាចទប់ទល់នឹងជំងឺបានឡើយ ដូច្នេះវាមានន័យថា តុលាការបានរាប់បញ្ចូលថាអាការ​នេះគឺជាជំងឺមួយដែរ។

    សេចក្តីថ្លែងការណ៍របស់តុលាការបាននិយាយថា ព័ត៌មានអំពីផលិតផលម្ហូបអាហារ មិនអាចបញ្ជាក់ពីលក្ខណៈសម្បត្តិណាមួយសម្រាប់ការការពារ ថែទាំ ឬព្យាបាលជំងឺរបស់មនុស្សនោះទេ។ ទោះបីជាការរំខានតិចតួច ឬបណ្តោះអាសន្នចំពោះស្ថានភាពធម្មតា ឬសកម្មភាពធម្មតានៃរាងកាយ ត្រូវបានចាត់ទុកថាជា “ជំងឺ” រួមទាំងភាពអស់កម្លាំង ចង្អោរ និងឈឺក្បាល។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការចាប់ផ្តើមនៃពិធីបុណ្យដ៏ល្បីល្បាញ Oktoberfest នៅទីក្រុង Munich ប្រទេសអាឡឺម៉ង់ ដែលជាពិធីបុណ្យដែលនឹងមានការផឹកស៊ី ម្ហូបក្លែម និងគ្រឿងស្រវឹងជាច្រើន៕

    អត្ថបទ៖ លីដា

    Share This Post: