ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    YouTuber ជនជាតិហូឡង់ពីរនាក់ត្រូវបានចាប់ខ្លួន ដោយសារចូលទៅតំបន់ហាមឃាត់ Area 51

    BY autoadmin September 25, 2019
    YouTuber ជនជាតិហូឡង់ពីរនាក់ត្រូវបានចាប់ខ្លួន ដោយសារចូលទៅតំបន់ហាមឃាត់ Area 51

    ជនជាតិហូឡង់ពីរនាក់ត្រូវបានចាប់ខ្លួន ពីបទចូលទៅ Area 51 ដែលជាតំបន់ហាមឃាត់របស់សន្តិសុខជាតិនេវ៉ាដា។ ពួកគេទាំងពីរមានឈ្មោះ Ties Granzier អាយុ ២០ឆ្នាំ និង Govert Charles Wilhelmus Jacob Sweep អាយុ ២១ឆ្នាំ ជា YouTuber ជនជាតិហូឡង់។ ពួកគេត្រូវបានចាប់ខ្លួនដោយសារបានចូលទៅកៀកទីតាំងនោះចម្ងាយ ៣ម៉ាយទៅខាងក្នុង ដោយសារតែមួយរយៈចុងក្រោយនេះមានការផ្ទុះឡើងនូវទ្រឹស្តីឃុបឃិតជាច្រើនដែលចោទថា រដ្ឋាភិបាលអាមេរិកបានលាក់បាំងរឿងរ៉ាវមនុស្សក្រៅភព (Alien) និង UFO នៅទីនោះ ក៏ដូចជាការចោទថា បេសកកម្ម Apollo 11 ជារឿងបោកប្រាស់ ដែលគេបង្កើតឈុតឆាកនៅទីនោះ។

    ដើមហេតុគឺវាចេញពីចលនា “Storm Area 51” ដែលជាគម្រោងចូលលុកលុយទៅតំបន់ហាមឃាត់នោះ ជាមួយនឹងការចូលរួមពីបណ្ដាអ្នកលេងបណ្ដាញយ៉ាងច្រើនកុះករ។ យ៉ាងណាក៏ដោយជនជាតិហូឡង់ទាំងពីរនាក់បានសារភាពថា បានចូលទៅម្ដុំនោះមែន ប៉ុន្តែមិនមានបំណងអាក្រក់នោះទេ។ ពួកគេគ្រាន់តែចង់ឃើញដោយផ្ទាល់ភ្នែក ដូច្នេះហើយទើបបានជាពួកគេចូលទៅទីនោះមុនថ្ងៃបរិច្ឆេទ។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកញ្ញា ហើយត្រូវបានគេពិន័យជាប្រាក់ ២,២៨០ដុល្លារអាមេរិក/ម្នាក់ ជាមួយនឹងការសម្រាកក្នុងគុករយៈពេល ៣ថ្ងៃ។ មន្ត្រីប៉ូលីសក៏បានបន្ថែមដែរថា ពួកគេប្រកាន់ជំហរចាប់ខ្លួនអ្នកដែលចូលទៅតំបន់ហាមឃាត់បែបនេះ ព្រោះពួកគេមិនអាចទទួលយកគំនិតមិនសមហេតុសមផលនៃចលនានេះទេ៕

    អត្ថបទ៖ លីដា

    Share This Post: