ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្រិត PM2.5 បានត្រឡប់មកទីក្រុងបាកកសារជាថ្មី បន្ទាប់ពីស្ងាត់បានមិនប៉ុន្មានខែ

    BY autoadmin September 26, 2019
    កម្រិត PM2.5 បានត្រឡប់មកទីក្រុងបាកកសារជាថ្មី បន្ទាប់ពីស្ងាត់បានមិនប៉ុន្មានខែ

    ថៃ៖ យោងតាមនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន (PCD) បានឱ្យដឹងថា ការបំពុលខ្យល់ដែលគេហៅថា PM2.5 នៅសង្កាត់ Bang Phlat របស់ទីក្រុងបាងកក បានឈានដល់កម្រិត ៥៣មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m³) កាលពីម្សិលមិញ ដែលជាកម្រិតមួយខ្ពស់ជាងកម្រិតសុវត្ថិភាពរបស់ PCD ដែលចំនួនសុវត្ថិភាពគឺ ៥០ មីក្រូក្រាម/ម៉ែត្រគូប។ សូចនាករគុណភាពខ្យល់នៅក្នុងតំបន់ផ្សេងទៀតក្នុងទីក្រុងបាងកក និងផ្នែកខ្លះនៃសាមុតប្រាកាន (Samut Prakan) និងសាមុតសាខុន (Samut Sakhon) ក៏បានចុះបញ្ជីក្នុងកម្រិត PM2.5 ផងដែរ ដែលមានចន្លោះពី ៤០មីក្រូក្រាម/ម៉ែត្រគូប នៅលើផ្លូវ Charoen Nakhon ក្នុងស្រុក Khlong San និង ៤៩មីក្រូក្រាម/ម៉ែត្រគូប នៅក្នុងស្រុក Bang Sue ដែលវាកៀកជិតដល់កម្រិតគ្មានសុវត្ថិភាព។

    PCD បាននិយាយថា កម្រិត PM2.5 ទំនងជាកើនឡើងក្នុងរយៈពេលពីរបីថ្ងៃទៀតនៅទូទាំងទីក្រុង ហើយបានព្រមានអ្នកស្រុកអំពីហានិភ័យសុខភាពដែលបង្កឡើងដោយការបំពុលខ្នាតតូចផងដែរ។ ក្រុមមន្រ្តីបាននិយាយថា ប្រព័ន្ធសម្ពាធខ្ពស់ខាងលើប្រទេសចិន ដែលបានធ្វើឱ្យសីតុណ្ហភាពនៅភាគខាងជើងនៃប្រទេសថៃថយចុះ បានបណ្តាលឱ្យធូលីកកកុញនៅពេលដែលខ្យល់នៅទ្រឹង។ ខណៈដែលទីក្រុងបាងកកគ្មានការបំពុល PM2.5 រយៈពេលច្រើនខែកន្លងមកនេះ កាលពីដើមឆ្នាំកម្រិត PM2.5 បានកើនឡើងហួសស្ដង់ដារសុវត្ថិភាព ដែលជំរុញឱ្យមន្រ្តីចាត់វិធានការបន្ទាន់រួមទាំងការបាញ់ទឹកពីអគារខ្ពស់ៗជាដើម៕

    អត្ថបទ៖ លីដា

    Share This Post: