ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្យល់កខ្វក់ត្រឡប់មកទីក្រុងបាងកកសារជាថ្មី ដោយផ្នែកខ្លះរបស់ទីក្រុងនេះឈានដល់កម្រិតគ្មានសុវត្ថិភាពខ្លាំង

    BY autoadmin September 30, 2019
    ខ្យល់កខ្វក់ត្រឡប់មកទីក្រុងបាងកកសារជាថ្មី ដោយផ្នែកខ្លះរបស់ទីក្រុងនេះឈានដល់កម្រិតគ្មានសុវត្ថិភាពខ្លាំង

    ថៃ៖ គុណភាពខ្យល់មិនល្អបានគ្របដណ្ដប់ទីក្រុងបាងកក និងតំបន់ជុំវិញជាយក្រុង ដែលវាបានគំរាមកំហែងដល់សុខភាពប្រជាជន។ បញ្ហាដដែលដែលធ្លាប់ជាប្រធានបទក្ដៅកាលពីចុងឆ្នាំមុនបានវិលត្រឡប់មកវិញ ដោយវាបានវាយប្រហាររាជធានីមួយនេះចាប់តាំងពីចុងសប្តាហ៍មុន។

    នៅព្រឹកនេះផ្ទាល់ផ្នែកមួយនៃទីក្រុងបាងកក មានកម្រិតខ្យល់កខ្វក់រហូតដល់ ២៣៣ លើសពីកម្រិតសុវត្ថិភាព ដែលកំណត់ឱ្យក្រោម ៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។ យ៉ាងណាមិញនាយកដ្ឋានត្រួតពិនិត្យការបំពុលក៏បានជំរុញឱ្យកុមារតូចៗ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ស្នាក់នៅក្នុងផ្ទះ ឬពាក់ម៉ាស់មុខឱ្យបានត្រឹមត្រូវប្រសិនបើពួកគេត្រូវចាកចេញពីផ្ទះ ដើម្បីជាសុវត្ថិភាព៕

    Share This Post: