ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្លែកមែនទែន! ភូមិមួយរបស់ឥណ្ឌូនេស៊ីធ្វើការប្រមាញ់ និងឆ្អើរសត្វជីងចក់ ដើម្បីលក់ឱ្យឈ្មួញធ្វើជាគ្រឿងផ្សំផលិតផលសម្អាង

    BY autoadmin September 30, 2019
    ប្លែកមែនទែន! ភូមិមួយរបស់ឥណ្ឌូនេស៊ីធ្វើការប្រមាញ់ និងឆ្អើរសត្វជីងចក់ ដើម្បីលក់ឱ្យឈ្មួញធ្វើជាគ្រឿងផ្សំផលិតផលសម្អាង

    សត្វជីងចក់សម្រាប់ជនជាតិអាស៊ីភាគច្រើនវាអាចគ្រាន់តែជាសត្វល្អិតមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភូមិមួយនៅប្រទេសឥណ្ឌូនេស៊ីនេះវិញ វាគឺជាអ្នកដែលជួយបង្កើនចំណូលដល់ពួកគេ។ អស់រយៈពេលជាងមួយទស្សវត្សមកហើយ ដែលភូមិមួយក្នុងខេត្ត Kapetakan ប្រទេសឥណ្ឌូនេស៊ី ពួកគាត់រកលុយបានដោយការចាប់ និងឆ្អើរជីងចក់ទាំងនោះ ដើម្បីប្រើប្រាស់វាជាគ្រឿងផ្សំផលិតគ្រឿងសម្អាង។ វាមិនច្បាស់ទេថាគេយកវាទៅផ្សំជាមួយគ្រឿងសម្អាងបែបណា ប៉ុន្តែពួកគេនិយាយថា សត្វល្មូនទាំងនេះត្រូវបានគេប្រើសម្រាប់គោលបំណងឱសថ ដូចជាអាឡែរហ្សីស្បែក និងរមាស់ជាដើម។

    បើយោងតាមសម្ដីរបស់ក្រុមអ្នករកស៊ីទាំងនោះបានឱ្យដឹងថា ពួកគេធ្វើការចាប់ជីកចក់ដោយប្រើតែពិល និងឈើមានលាបកាវតែប៉ុណ្ណោះ។ ពួកគេច្រើនតែដើរតាមភូមិ ហើយប្រើឈើដែលលាបកាវនោះដើម្បីឱ្យជាប់បានជីងចក់ បន្ទាប់មកក៏ប្រមូលវាទៅសម្អាត និងឆ្អើរនៅឯផ្ទះ។ ពួកគេនិយាយថា ក្នុងមួយគីឡូក្រាមរបស់ជីងចក់គឺមានតម្លៃ ២.៨ដុល្លារអាមេរិក ហើយអតិថិជនធំរបស់ពួកគេភាគច្រើនគឺមកពីអាមេរិក និងប្រទេសចិន៕

    អត្ថបទ៖ លីដា

    Share This Post: