ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនរៀបចំព្រឹត្តិការណ៍ដ៏ធំសម្បើមដើម្បីប្រារព្ធខួបទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

    BY autoadmin October 1, 2019
    ចិនរៀបចំព្រឹត្តិការណ៍ដ៏ធំសម្បើមដើម្បីប្រារព្ធខួបទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

    ប្រទេសចិនបានរៀបចំព្រឹត្តិការណ៍ដ៏ធំសម្បើម ដើម្បីប្រារព្ធខួបទី៧០ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ លោក ម៉ៅ សេទុង ឬប្រធានម៉ៅ បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីកងកម្លាំងកុម្មុយនិស្តបានឈ្នះសង្គ្រាមស៊ីវិលបង្ហូរឈាមរួចហើយនោះ។

    ចាប់តាំងពីពេលនោះមកប្រទេសចិនសម័យទំនើបបានអភិវឌ្ឍក្នុងល្បឿនមួយដ៏អស្ចារ្យ ប៉ុន្តែវាក៏ជារដ្ឋមួយដែលតឹងរ៉ឹងជាងគេនៅលើពិភពលោកផងដែរ។ ប្រធានាធិបតីបច្ចុប្បន្នលោក ស៊ី ជីនពីង បាននិយាយថា គ្មានកម្លាំងណាមួយអាចធ្វើឱ្យប្រទេសចិនរង្គោះរង្គើបានទេ នៅពេលដែលគាត់ត្រួតពិនិត្យមើលក្បួនព្យុហយាត្រាយោធាដ៏ធំមួយនៅទីលានធានអានមេន។ យោងតាមក្រសួងការពារជាតិចិនឱ្យដឹងថា យោធាប្រមាណ ១៥,០០០នាក់, ប្រដាប់ប្រដាយោធាចំនួន ៥៨០ និងយន្ដហោះចម្បាំង ១៦០គ្រឿង បានបង្ហាញខ្លួននៅក្នុងព្យុហយាត្រានេះ៕

    អត្ថបទ៖ លីដា

    Share This Post: