ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អីយ៉ាស់កំលោះសុំចាញ់ហើយ ! អាយុពិតរបស់តារាម៉ូដែលដ៏ស្រស់សង្ហាម្នាក់នេះ ធានាថាធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលតែម្តង

    BY Khmernote Media March 31, 2018
    អីយ៉ាស់កំលោះសុំចាញ់ហើយ ! អាយុពិតរបស់តារាម៉ូដែលដ៏ស្រស់សង្ហាម្នាក់នេះ ធានាថាធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលតែម្តង

    ប្រទេសចិន ៖ ក្នុងសម័យនេះមនុស្សបានស្វែងរករូបមន្តផ្សេងៗជាច្រើនដើម្បីរក្សារូបសម្រស់របស់ខ្លួនអោយនៅក្មេងជាងវ័យ ទោះជាបែប​នេះក៏ដោយមិនមានមនុស្សច្រើនទេដែលរក្សាសម្រស់នៅក្មេងបាននោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវមួយដែលកំពុងល្បីនិងភ្ញាក់ផ្អើល​ពេញ​បណ្តាញសង្គម ក្រោយពីដឹងអាយុពិតរបស់បុរសម្នាក់ដែលបានឈ្នះក្នុងការប្រកួតជ្រើសរើសម៉ូដែល។ លោក Hu Hai ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីគាត់ឈ្នះក្នុងការប្រកួត senior citizen fashion នៅក្នុងទីក្រុងសៀងហៃកាលពីឆ្នាំ​២០១៦។
     អ្វីដែលធ្វើអោយគាត់កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើនទៀតនោះគឺតួលេខអាយុដែលមិនសមនឹងរូបរាងរបស់លោកនោះតែម្តង។ គាត់ត្រូវបានគេដឹងថាកើតតាំងពីឆ្នាំ១៩៥០ ដល់ទល់ពេលនេះគាត់មានអាយុ៦៧ ឈានចូល ៦៨ឆ្នាំទៅហើយ។ បុរសម្នាក់នេះត្រូវបានគេស្គាល់ថាជាតារាម៉ូដែលវ័យចំណាស់ដ៏មានភាពទាក់ទាញបំផុតក្នុងពេលបច្ចុប្បន្នរហូតមានគេដាក់ឈ្មោះអោយថា “the most fashionable grandpa of Shanghai”។ តាមប្រភពបានអោយដឹងថាគាត់ជាអតីតមន្ត្រីខាងផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ លោក Hu Hai ជាមនុស្សម្នាក់ដែលមានរាងកាយសកម្មបំផុត បើប្រៀបនឹងមនុស្សដែលមានវ័យស្របាលគាត់។ គាត់បានប្រាប់ថាគ្មានរូបមន្តសំងាត់អ្វីនោះទេ គ្រាន់តែគាត់ចូលចិត្តច្រៀងនិងហាត់ yoga គាត់បន្ថែមថាអារម្មណ៍និងការគិតក៏មានឥទ្ធិពលលើការធ្វើអោយមនុស្សមើលទៅក្មេងជាងវ័យផងដែរ៕

    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay