PR

Vivo Y12 Ram កាមេរ៉ាក្រោយ 3គ្រាប់ ថាមពលថ្មយក្ស 5000mAh មានលក់នៅលើទីផ្សារហើយ តម្លៃមិនដល់ $200 ផង

BY
Khmernote Media
October 9, 2019

ក្ដៅៗតែម្តងមិនឲ្យលោកអ្នកទន្ទឹងរងចាំយូរ ទើបតែប្រកាសពីប៉ុន្មានថ្ងៃមុនថានឹងមានការមកដល់សមាជិកនៃត្រកូល Y ម៉ូឌែលស្មាតហ្វូន vivo Y12 ជំនាន់ទី 2 ដែលត្រូវបានបូកបន្ថែមមកជាមួយនឹងទំហំ Ram 3GB និង Rom 64GB។ បង្ហាញមកជាមួយជម្រើសពីរពណ៌ដ៏ដែរគឺ Aqua Blue & Burgundy Red ហើយត្រូវបានប្រកាសនៅក្នុងតម្លៃ $169 ពេលនេះមានវត្តមានដាក់លក់នៅលើទីផ្សារហើយ!!

តោះនៅចាំឥទៀតចំពោះអ្នកដែលកំពុងតែស្វែងរកនៅស្មាតហ្វូនដែលមានតម្លៃសមរម្យ មានរូបរាងស្អាត មានបច្ចេកវិទ្យាទំនើប មានគុណសម្បត្តិច្រើន ស្មាតហ្វូន vivo Y12 ជា ជម្រើសដ៏ល្អសម្រាប់អ្នក។ ដោយស្មាតហ្វូន Y12 នេះវាត្រូវបានបំពាក់មកជាមួយនឹង៖

+ អេក្រង់ទំហំ 6.35 អ៊ីញ Halo Fullview™Display ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 720 x 1544 HD+ លាតសន្ធឹងប្រមាណ 89% នៃផ្ទៃខាងមុខ
+ ប្រើបន្ទះឈីប MT6762 . CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz
+ មានរ៉េម 3GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB
+ មានទំហំថ្មធំ 5000 mAh
+ ដំណើរការដោយ Android 9.0 និងស្បែក Interface ប្រភេទ Funtouch OS 9
+ មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយបីគ្រាប់ (13MP + 8MP + 2MP)
+ អាចប្រើស៊ីមកាតបានពីរ
+ មានពីរពណ៌ Aqua Blue / Burgundy Red
+ មានមុខងារ Face Unlock + Finger Print

សម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ទៅលើស្មាតហ្វូន vivo Y12 Ram 3GB & Rom 64GB នេះលោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេសដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនស្មាតហ្វូន vivo។

 

Share This Post: