ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ថានីយ៍អវកាសចិន ដែលបានដើរផុតកន្លង អាចនឹងធ្លាក់ទៅក្នុងសមុទ្រអាត្លង់ទិចខាងត្បូង

    BY Khmernote Media April 3, 2018
    ស្ថានីយ៍អវកាសចិន ដែលបានដើរផុតកន្លង អាចនឹងធ្លាក់ទៅក្នុងសមុទ្រអាត្លង់ទិចខាងត្បូង

    ស្ថានីយ៍អវកាសរបស់ចិន ដែលបានដើរផុតកន្លង​នៃការគ្រប់គ្រង ឬអាចនិយាយបានថា គេមិនអាចបញ្ហាលើវាបាន កាន់តែដើរមកជិតដល់ភពដែនដីមែនទែនហើយ នេះបើយោងតាមរបាយការណ៍ដែលសារព័ត៌មាន Dailymail បានធ្វើការចុះផ្សាយ។ តាមការព្យាករណ៍បានបង្ហាញថា ស្ថានីយ៍អវកាស Tiangong 1 នេះធ្វើដំណើរក្នុងល្បឿន ២៧,៣៥៨​គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកន្លែង ដែលវាមានភាគរយធ្លាក់ចំបំផុតនោះគឺក្នុងសមុទ្រអាត្លង់ទិចខាងត្បូង ជិតទីក្រុង Sao Paulo និងទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល។

    បើយោងតាមលោកតារាវិទូលោក Jonathan McDowell ប្រចាំនៅមជ្ឈមណ្ឌល Harvard-Smithsonian បានឲ្យដឹង ស្ថានីយអវកាសនេះនឹងមិនផ្តល់គ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ ហើយគេមិនដឹងពីរយៈពេលពិតប្រាកដដែលវានឹងប៉ះជាមួយនឹងផែនដីនោះដែរ។ យ៉ាងណាក្តី ផលប៉ះពាល់របស់ស្ថានីយ៍អវកាសនេះ គឺអាចជះឥទ្ធិពលដល់បរិយកាសផងដែរ។ របាយការណ៍ខ្លះបានបង្ហាញថា ផ្នែកនៃស្ថានីយ៍ អវកាសដែលអាចនឹងផ្ទុះឆេះនេះគឺមានត្រឹមតែទំហំប៉ុន ១០ % នៃទំហំរថយន្តក្រុងតែប៉ុនណោះ ដូចនេះផលប៉ះពាល់របស់វាក៏មិនច្រើនណាស់ណាដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay