ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនចាំបាច់ខ្ជះខ្ជាយប្រាក់អស់ច្រើនទៀតទេ! គន្លឹះដ៏ងាយក្នុងការថែទាំ និងកែប្រែស្បែកជើងចាស់ៗឲ្យប្រែជាថ្មីឡើងវិញទាំងនេះអាចជួយអ្នកបាន

    BY Khmernote Media April 2, 2018
    មិនចាំបាច់ខ្ជះខ្ជាយប្រាក់អស់ច្រើនទៀតទេ! គន្លឹះដ៏ងាយក្នុងការថែទាំ និងកែប្រែស្បែកជើងចាស់ៗឲ្យប្រែជាថ្មីឡើងវិញទាំងនេះអាចជួយអ្នកបាន

    ខាងក្រោមជាគន្លឹះដ៏ងាយ និងសន្សំសំចៃបំផុតមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់ជួយអ្នកក្នុងការកែប្រែស្បែកជើងចាស់ៗឲ្យទៅជាថ្មីស្អាតឡើងវិញភ្លាមៗ ៖

    ១. ដោះស្រាយបញ្ហាបាតស្បែកជើងរអិលជាមួយនឹងកាវ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបកាវទានប៉ុន្មានជួរទៅលើបាតស្បែកជើងជាការស្រេច។ វិធីនេះនឹងជួយកាត់បន្ថយការរអិលបានយ៉ាងមានប្រសិទ្ធភាព។

    ២. បំបាត់ក្លិនស្អុយពីស្បែកជើងដោយប្រើសាប៊ូស្ងួត និងម្ស៉ៅកូនក្មេង (ម្ស៉ៅហ៊ុយ) ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបាញ់ស្ព្រៃយ៍នៃសាប៊ូស្ងួតទៅលើប្រអប់ជើង ហើយចាក់ម្ស៉ៅចូលក្នុងស្បែកជើង។

    ៣. សម្អាតស្បែកជើងកាម្ញីដោយប្រើនំប័ុងសល់ ៖ នំប័ុងសល់អាចជួយសម្អាត ក៏ដូចជាកម្ចាត់ចេញនូវរាល់ស្នាមប្រឡាក់ផ្សេងៗដែលមាននៅលើផ្ទៃនៃស្បែកជើងកាម្ញីគ្រប់ម៉ូតបានយ៉ាងល្អឥតខ្ចោះ ដោយថែមទាំងមិនបន្សល់ការខូតខាតណាមួយទៀតផង។

    ៤. ស្ព្រៃយ៍បាញ់សក់ជួយទប់មិនឲ្យស្បែកជើងរបូត ឬរអិលចេញពីជើងរបស់អ្នក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបាញ់ស្ព្រៃយ៍មួយចំនួនលើបាតជើង។

    ៥. ប្រើប្រាស់ទឹកអុកស៊ីសែន និងម្ស៉ៅ Baking Soda ដើម្បីធ្វើឲ្យស្បែកជើងថ្មីភ្លឺស្អាតម្ដងទៀត ៖ វិធីនេះ គឺល្អបំផុតសម្រាប់សម្អាតស្បែកជើងដែលមានពណ៌ស។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលរវាង ទឹកធម្មតា ជាមួយទឹកអុកស៊ីសែន និងម្ស៉ៅ Baking Soda ក្នុងបរិមាណស្មើគ្នា។ កូរឲ្យសព្វទៅជាល្បាយខាប់ៗ។ បន្ទាប់មកត្រូវប្រើច្រាស ឬច្រាសដុសធ្មេញជ្រលក់ចូលល្បាយ ហើយដុសវាទៅលើផ្ទៃនៃស្បែកជើង។ ទុកចោលរហូតដល់ស្ងួតសម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោង សិនសឹមធ្វើការសម្អាតល្បាយចេញពីស្បែកជើងជាការស្រេច។

    ៦. កម្ចាត់ស្នាមប្រឡាក់ដោយប្រើអាល់កុលប្រភេទ isopropyl ៖ វាល្អប្រសើរបំផុតសម្រាប់ប្រើប្រាស់ក្នុងការសម្អាតស្នាមប្រឡាក់ដែលមាននៅលើស្បែកជើងប្រភេទស្បែក។

    ៧. ប្រើប្រាស់ថង់តែដើម្បីកម្ចាត់ក្លិនអាក្រក់ពីស្បែកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ថង់តែដែលទាន់ធ្លាប់ឆុង ឬប្រើរួចក្នុងស្បែកជើង។

    ៨.​​ ប្រើប្រាស់ប៉ុងអាវក្នុងដើម្បីដោះស្រាយបញ្ហារអិលបាតក្នុងនៃស្បែកជើង ជាពិសេស គឺស្បែកជើងកែង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ប៉ុងអាវក្នុងដែលស្ដើងដាក់ចូលក្នុងបាតស្បែកជើងជាការស្រេច។

    ៩. ប្រើប្រាស់ដបស្រាក្រហមដើម្បីរក្សារូបរាងនៃស្បែកជើងកវែង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ដបទៅក្នុងស្បែកជើង។

    ១០. ប្រើប្រាស់ម្ស៉ៅធញ្ញជាតិដើម្បីកម្ចាត់ស្នាមប្រឡាក់ខ្លាញ់លើស្បែកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ម្ស៉ៅធញ្ញជាតិមួយចំនួនទៅលើស្នាមប្រឡាក់។

    ១១. ប្រើប្រាស់ក្រែមបន្ទន់សក់ដើម្បីការពារស្បែកជើង ៖ ក្រែមបន្ទន់សក់មិនត្រឹមតែជួយខាត់ស្បែកជើងប្រភេទស្បែកឲ្យរលោង និងមានសំណើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារស្បែកជើងមិនឲ្យជ្រាបទឹកផងដែរ។

    ១២. សម្អាតស្បែកជើងដោយទឹកលាងថ្នាំក្រចក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ទឹកលាងថ្នាំក្រចកមួយចំនួនលើសំឡី ហើយដុសទៅលើស្បែកជើងថ្នម។

    ១៣. ប្រើប្រាស់សាប៊ូដុំ ដើម្បីបង្ការក្លិនមិនល្អក្នុងស្បែកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់សាប៊ូមួយដុំក្នុងស្បែកជើង។

    ១៤. ប្រើប្រាស់ក្រដាសកាសែតដើម្បីខាត់ស្បែកជើង ៖ ញីច្របាច់ក្រដាសកាសែតសខ្មៅឲ្យទៅជាមានរូបរាងដូចបាល់ បន្ទាប់មកខាត់វាទៅលើស្បែកជើងពណ៌ខ្មៅរបស់អ្នក៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay