ព័ត៌មានជាតិ
ផ្អើលអស់សមត្ថកិច្ច ក្រោយឃើញគ្រាប់បែក២គ្រាប់នៅក្រុងព្រះសីហនុ ចុងក្រោយទើបដឹងថា គ្រាប់បែកជ័រសោះ
BY Khmernote Media
October 14, 2019
ក្រុងព្រះសីហនុ-ករណីពលរដ្ឋរាយការណ៍ថា មានគ្រាប់បែក២គ្រាប់គេដាក់នៅលើធុងសំរាមម្តុំទួលខ្សាច់ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចដែលចុះពិនិត្យបញ្ជាក់ថាជាគ្រាប់បែកជ័រទេ ។ តាមនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់លេខ៤ប្រាប់ថា គ្រាប់បែកជ័រនេះមើលទៅដូចបេះបិទទៅនឹងគ្រាប់បែកមែនទែន និងថាទំនងជាមានក្មេងលេងហើយចោលនៅទីនោះ ពលរដ្ឋប្រទះឃើញភយ័ខ្លាច ទើបរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យ និងថាបច្ចុប្បន្នគ្រាប់បែកជ័រនេះសមត្ថកិច្ចបាន យកចេញហើយ៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង