ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ស្ទើរតែពិការភ្នែកទាំងស្រុង ព្រោះទម្លាប់ចុចលេងទូរស័ព្ទច្រើនម៉ោង និងញ៉ាំអាហារមានជាតិខ្លាញ់លើសកម្រិត

    BY Khmernote Media October 16, 2019
    បុរសម្នាក់ស្ទើរតែពិការភ្នែកទាំងស្រុង ព្រោះទម្លាប់ចុចលេងទូរស័ព្ទច្រើនម៉ោង និងញ៉ាំអាហារមានជាតិខ្លាញ់លើសកម្រិត

    ចិន៖ បុរសម្នាក់ស្ទើរតែពិការភ្នែកព្រោះតែទម្លាប់អាក្រក់ចំនួនពីរគឺសម្លឹងមើលទូរស័ព្ទច្រើនម៉ោងក្នុងមួយថ្ងៃៗ និងទម្លាប់ញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនលើសកម្រិត។ បុរសជនរងគ្រោះរស់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន មានអាយុ ៣០ ឆ្នាំ និងមានការងារជាអ្នក IT ដែលក្នុងមួយថ្ងៃៗគាត់ត្រូវចំណាយពេលវេលាជាច្រើនម៉ោងសម្លឹងមើលកញ្ចក់កុំព្យូទ័រ។ អ្វីដែលកាន់តែអាក្រក់សម្រាប់សុខភាពភ្នែកគាត់ទៀតនោះគឺក្រោយពីបញ្ចប់ការងារគាត់តែងចំណាយពេលជាច្រើនម៉ោងបន្ថែមទៀតដើម្បីចុចលេងទូរស័ព្ទដៃ។ កាលពីពេលថ្មីៗនេះភ្នែកខាងស្តាំរបស់គាត់បានផ្តើមស្រវាំងជាខ្លាំង និងប្រែមានពណ៌ខ្មៅចម្លែកខុសពីធម្មតា។

    ក្រោយមានអាការដូចនេះគាត់ក៏ប្រញាប់ទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពភ្នែកបានរកឃើញថា គាត់មានបញ្ហាដាច់សរសៃឈាមនៅក្នុងបាតភ្នែក ដែលបញ្ហានេះបង្កឡើងដោយសារតែគាត់ព្យាយាមប្រើប្រាស់ភ្នែកខ្លាំងជ្រុលពេកមិនបានទុកឲ្យភ្នែកសម្រាកគ្រប់គ្រាន់ និងរួមជាមួយនឹងទម្លាប់ទទួលទានអាហារដែលមានជាតិខ្លាញ់លើសកម្រិតផងដែរ។ រហូតមកទល់នឹងពេលនេះបុរសជនរងគ្រោះត្រូវសម្រាក់នៅមន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រសិនបើគេមកមន្ទីរពេទ្យយឺតតែបន្តិចនោះ គេអាចប្រឈមនឹងពិការភ្នែកទាំងស្រុងតែម្តង។ វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា សម្រាប់លោកអ្នកដែលស្រលាញ់សុខភាពភ្នែក សូមព្យាយាមកាត់បន្ថយការសម្លឹកមើលទូរស័ព្ទ កុំព្យូទ័រ ឬទូរទស្សន៍ឲ្យនៅតិចបំផុត ហើយត្រូវព្យាយាមញ៉ាំអាហារណាដែលជំនួយដល់សុខភាពភ្នែកឲ្យបានជាប្រចាំផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay