អញ្ចឹងៗអីភ្ញៀវបរទេសណាហ៊ានមកលេងទៀត! ចាប់ខ្លួនបុរសម្នាក់ ក្រោយចាប់រំលោភបូកលើស្ត្រីជនបរទេសនៅខេត្តកំពត
ខេត្តកំពត៖ ទីបំផុតសមត្ថកិច្ចខេត្តកំពត សហការជាមួយនឹងសមត្ថកិច្ចព្រះសីហនុ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ដែលពាក់ព័ន្ធករណីរំលោភបូកស្ដ្រីជនជាតិបារាំងម្នាក់ នៅក្រុងកំពត ខេត្តកំពត កាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។
យោងតាមព័ត៌មានបឋមជនសង្ស័យមានឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មុខរបរជាអ្នកបើកឡានតាក់ស៊ី មានទីលំនៅក្នុងភូមិបឹងវែង ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមចម្លើយសារភាព បក្សពួក២នាក់ទៀត ក៏បានរំលោភជនរងគ្រោះជាជនជាតិបារាំង រួចរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្នសមត្ថកិច្ចក៏កំពុងតែធ្វើការស្រាវជ្រាវតាមចាប់ដើម្បីដាក់ទោសតាមច្បាប់។
សូមបញ្ជាក់ថាកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ អាយុ៤៣ឆ្នាំ ត្រូវបានមនុស្ស៣នាក់ ចាប់បង្ខំរុញចូលរថយន្តយកទៅចាប់រំលោភបូកក្នុងរថយន្ត នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត ហើយសកម្មភាពនេះ ក៏ត្រូវជនល្មើសថតវីដេអូតាមទូរស័ព្ទដៃថែមទៀតផង៕





វីដេអូពី៖ Fresh News