ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ករណីស្រដៀងគ្នា! ថៃកាត់ទោសប្រហារជីវិត បុរសជនជាតិថៃម្នាក់ពីបទ ចាប់រំលោភ ហើយសម្លាប់ ស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ ទៅលេងកោះ Si Chang

    BY Khmernote Media October 16, 2019
    ករណីស្រដៀងគ្នា! ថៃកាត់ទោសប្រហារជីវិត បុរសជនជាតិថៃម្នាក់ពីបទ ចាប់រំលោភ ហើយសម្លាប់ ស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ ទៅលេងកោះ Si Chang

    ខេត្តកំពត៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយបានចាប់រំលោភបូកលើស្ត្រីជនជាតិបារាំងម្នាក់នៅក្រុងកំពត ខេត្តកំពត កាលពីវេលាទៀបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។ ជនសង្ស័យមានឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល។

    តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួននិងបក្ខពួកមានគ្នា៣នាក់ បានចាប់ស្ត្រីជនជាតិបារាំងម្នាក់បង្ខំចូលរថយន្ត ហើយចាប់យកទៅរំលោភបូកនៅក្នុងឡាន នៅតាមផ្លូវចូលទៅក្នុងព្រៃស្ងាត់មួយកន្លែងនៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រោយពីធ្វើសកម្មភាពរួច ខ្លួននិងគ្នីគ្នាក៏បានទម្លាប់ជនរងគ្រោះពីលើឡាន ហើយបើកគេចខ្លួនបាត់តែម្តង។

    ជុំវិញបញ្ហានេះ នៅប្រទេសថៃក៏មានករណីស្រដៀងគ្នានេះដែរ ដោយស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវបានបុរសជនជាតិថៃម្នាក់ចាប់រំលោភ ហើយសម្លាប់ ខណៈពេលស្ត្រីរងគ្រោះបានទៅលេងកោះ Si Chang កាលពីខែមេសា កន្លងទៅ។ ហើយមានករណីមួយទៀត បុរសមីយ៉ាម៉ាពីរនាក់ ត្រូវបានតុលាការកំពូលរបស់ថៃកាត់ទោសប្រហារជីវិត ពីបទបានរំលោភ និងសម្លាប់ភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេសពីររូប ដែលបានមកកំសាន្តនៅលើកោះ Koh Tao របស់ថៃ ដែលករណីរំលោភ ហើយសម្លាប់នេះបានកើតឡើងកាលពីខែកញ្ញា ឆ្នាំ ២០១៤ មកម្ល៉េះ ហើយតុលាការទើបតែកាត់ទោសកាលខែសីហា ឆ្នាំ២០១៩ នេះប៉ុណ្ណោះ៕

    វីដេអូពី៖ Fresh News

    Share This Post:
    MPO4D jitutoto mpo4d Mpoplay