ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតគូរដល់ពលរដ្ឋណាស់! ចាប់ពីឆ្នាំក្រោយទេ ម៉ាឡេស៊ីអនុញ្ញាតឲ្យពលរដ្ឋខ្លួនចុះឈ្មោះធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងលិខិតអាពាហ៍ពិពាហ៍តាមអនឡាញបាន កុំឲ្យពលរដ្ឋពិបាក

    BY Khmernote Media October 19, 2019
    គិតគូរដល់ពលរដ្ឋណាស់! ចាប់ពីឆ្នាំក្រោយទេ ម៉ាឡេស៊ីអនុញ្ញាតឲ្យពលរដ្ឋខ្លួនចុះឈ្មោះធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងលិខិតអាពាហ៍ពិពាហ៍តាមអនឡាញបាន កុំឲ្យពលរដ្ឋពិបាក

    ម៉ាឡេស៊ី៖ ដើម្បីបង្កើតភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវារដ្ឋបាលសាធារណៈ រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងបង្កើតប្រព័ន្ធការងារថ្មីមួយ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចចុះឈ្មោះស្នើសុំធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងលិខិតអាពាហ៍ពិពាហ៍តាមប្រព័ន្ធ Online បាន។ បើយោងតាមអគ្គនាយកដ្ឋាចុះបញ្ជីរបស់ម៉ាឡេស៊ីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រព័ន្ធការងារថ្មីនេះនឹងផ្ដើមប្រើប្រាស់នៅដើមឆ្នាំ ២០២០ ខាងមុខនេះហើយ។ សូមបញ្ជាក់ជូនថា ជាធម្មតាដើម្បីទទួលបានលិខិតរដ្ឋបាលដូចខាងលើនេះ ប្រជាពលរដ្ឋទាំងអស់តម្រូវឲ្យទៅចុះឈ្មោះ និងស្នើសុំពីអាជ្ញាធរតាមមូលដ្ឋានរបស់ពួកគេម្តងសិន ហើយនៅពេលដែលឯកសារទាំងនោះរួចរាល់ពួកគេត្រូវទៅយកឯកសារទាំងនោះម្តងទៀត។

    យ៉ាងណាក្តី តាមរយៈប្រព័ន្ធការងារថ្មីនេះប្រជាពលរដ្ឋទាំងអស់អាចធ្វើការចុះឈ្មោះ បំពេញព័ត៌មានផ្សេងៗ រួមទាំងការឆ្លើយនឹងសំណួររបស់អាជ្ញាធរមួយចំនួនផង តាមបណ្តាញអ៊ីនធឺណិតនៅនឹងផ្ទះពួកគេផ្ទាល់តែម្តង។ លុះដល់ថ្ងៃដែលឯកសាររបស់ពួកគេរួចរាល់អាចយកទៅប្រើប្រាស់បានហើយ ពួកគេអាចទៅដកយកពីអាជ្ញាធរនៅតាមមូលដ្ឋានរបស់ពួកគេបាន ដោយគ្រាន់តែភ្ជាប់នូវលេខកូដបង្កាន់ដៃ និងព័ត៌មានមួយចំនួនដែលពួកគេបានប្រើប្រាស់ពេលចុះឈ្មោះតែប៉ុណ្ណោះ។ ប្រព័ន្ធការងារមួយនេះបានជួយសម្រួលដល់ប្រជាពលរដ្ឋបានមួយផ្នែក និងជួយពន្លឿនការងាររដ្ឋបាលទូទៅរដ្ឋាភិបាលបានមួយផ្នែកផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay