កុំភ្លេចណា! ជួបគ្នាស្អែកនេះ នៅ iOne កាណាឌីយ៉ា ក្នុងឪកាសបើកលក់ជាផ្លូវការ iPhone ម៉ូដែលថ្មី
ទីបំផុតពេលវេលាដែលអតិថិជននិយមគាំទ្រ និង អតិថិជនដែលកុម្ម៉ង់ទិញមុននូវ ទូរស័ព្ទ iPhone ម៉ូដែលថ្មីពី iOne បានមកដល់ហើយ។ iOne នឹងចាប់ផ្តើម បើកលក់ជាផ្លូវការ នូវ iPhone 11, iPhone 11 Pro, iPhone 11 Pro Max ចាប់ពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ នេះតទៅ។ ដូចនេះអតិថិជន ដែលធ្វើការកុម្ម៉ង់ទិញមុន ចាប់ពីថ្ងៃទី ១១ ខែ តុលា កន្លងទៅនេះ កុំភ្លេចទៅទទួល យកទូរស័ព្ទ នៅ iOne កាណាឌីយ៉ា ចាប់ពីម៉ោង ៩ ព្រឹកតទៅ។ ហើយនៅក្នុងថ្ងៃតែមួយនេះដែរ ក្រៅពីការដាក់បង្ហាញ និង លក់ជាផ្លូវការ ក្រុមហ៊ុន iOne ក៍មានផ្តល់ជូន នៅតំលៃពិសេស ទៅលើផលិតផលមួយចំនួន ដូចជា កាសឥតខ្សែ (Powerbeats Pro, Nakamichi), ឧបករណ៏សាកថ្មឥតខ្សែ (Wireless Charger), DJI Osmo Pocket និង ផលិតផលមួយចំនួនជាច្រើនទៀត ដែលការផ្តល់ជូននេះរហូតដល់ ៥០ភាគរយ។ ប្រញ៉ាប់ឡើង តំលៃពិសេស មានតែមួយថ្ងៃ និង មួយសាខា (iOne កាណាឌីយ៉ា) តែប៉ុណ្ណោះ។

សំរាប់ពត៏មានលំអិត ក៏ ដូចជាមើលផ្ទាល់នូវផលិតផលដាក់តាំងបង្ហាញ អតិថិជនអាចទៅកាន់សាខា ទាំងបី របស់ iOne ដូចខាងក្រោម៖
iOne កាណាឌីយ៉ា: ជាន់ផ្ទាល់ដីអគារកាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស កែង ផ្លូវ ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ : ០២៣ ៩៩ ៨៨ ៨៩
iOne រតនា: ជាន់ផ្ទាល់ដីផ្សារទំនើប រតនាផ្លាហ្សា ផ្លូវសហព័ន្ធរុស្សីុ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ : ០២៣ ៨៨ ៣១ ០១
iOne សែនសុខ: ជាន់ទី១ផ្សារទំនើប អីុអនម៉លសែនសុខសីុធី ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ : ០២៣ ៩៩ ៣១ ៦១

