ប្រញាប់ជូនអ្នកមានគុណទៅពេទ្យ បើកឡានភ្លេចមើលសញ្ញារថភ្លើង ជួបគ្រោះថ្នាក់រថភ្លើងបុករងរបួសទាំង៣នាក់ឪពុកម្តាយនិងកូន
ថៃ៖ កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅផ្លូវដែកប៉ាដាងប៉េសាល់ ស្រុកហាតយ៉ៃ ខេត្តសងក្លា ប្រទេសថៃ ដោយគ្រោះថ្នាក់នេះរវាងរថយន្ត ជាមួយរថភ្លើង បង្កឲ្យមនុស្ស៣នាក់រងរបួស។ តាមការរាយកាណ៍បានឲ្យដឹងថាអ្នករងគ្រោះគឺជាក្រុមគ្រួសារដោយមានកូនប្រុសអាយុ ១៨ឆ្នាំជាអ្នកបើកបរ ឪពុកអាយុ៥១ឆ្នាំ និងម្តាយអាយុ៤៨ឆ្នាំ ដោយមុនពេលកើតហេតុកូនប្រុសបានបើកឡានជូនឪពុកដែលមានជម្ងឺទៅមន្ទីរពេទ្យ។ លុះដល់ចំណុចកើតហេតុកូនប្រុសបានធ្វើការឆ្លងផ្លូវដែកដោយពុំបានមើលសញ្ញាបញ្ជាក់ថារថភ្លើងជិតមកដល់ ព្រោះតែផ្លូវដែកពុំមានរបាំង។
ដោយភាពស្លន់ស្លោទាំងឪពុកម្តាយ និងកូន ព្រមទាំងប្រញ៉ាប់ជូនអ្នកមានគុណទៅពេទ្យទៀតនោះរូបគេបានឆ្លងផ្លូវដែកដោយពុំបានប្រុងប្រយ័ត្ន ស្រាប់តែរថភ្លើងមកដល់ស្របពេលជាមួយគ្នាបណ្តាលឲ្យបុកចំពាក់កណ្តាលឡាន អូសចំងាយជាង៣០០ម៉ែត្រ បណ្តាលឲ្យរងរបួសទាំង៣នាក់។ ក្រោយកើតហេតុអ្នកទាំង៣ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យនិងព្យាបាល។ យ៉ាងណាមិញក៏សូមផ្តាំដល់បងប្អូនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបន្ថែម ជាពិសេសចំពោះការបើកបរដើម្បីកុំឲ្យមានគ្រោះថ្នាក់កើតដល់ខ្លួនអ្នក៕
អត្ថបទ៖ មេសា




