មិនដឹងវេទនាយ៉ាងណាទេ! ប្រទះឃើញសាកសពទារកទើបកើតបានជាង២សប្តាហ៍ ត្រូវម្តាយចិត្តយក្សយកបោះបង់ចោលកណ្តាលផ្លូវឲ្យហ្វូងឆ្កែអនាថាខាំរហូតដល់ស្លាប់
ថៃ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមថៃ ក្រោយប្រទះឃើញសាកសពទារកដេកស្លាប់កណ្តាលផ្លូវដោយត្រូវឆ្កែខាំ បន្ទាប់ពីអ្នកម្តាយចិត្តយក្សយកកូនមកបោះបង់ចោល។
រឿងរ៉ាវដ៏គួរឲ្យខ្លោចចិត្ត និងធ្វើឲ្យមហាជនកើតក្តីខឹងសម្បារជាខ្លាំងបានកើតឡើងនៅផ្លូវលេខ២៧ ភូមិខហ៊ុង ស្រុកហាតយ៉ៃ ខេត្តសងក្លាប្រទេសថៃ។ ដោយសាកសពទារកមួយនេះគឺមានអាយុប្រមាណ២សប្តាហ៍ ត្រូវបានអ្នកម្តាយចិត្តខ្មៅយកមកទម្លាក់ចោល ហើយត្រូវឆ្កែអនាថាខាំរហូតដល់ស្លាប់។
យោងតាមសាក្សីលោក នរិន្ទ អាយុ ៥៣ឆ្នាំ បានរៀបរាប់ឲ្យដឹងថា៖ «ខណៈពេលដែលខ្លួនបើកបរឆ្លងកាត់ឃើញសត្វឆ្កែអនាថាមួយហ្វូងនាំគ្នាខាំគ្នាដណ្តើមហែកសាច់ និងមានឈាមស្រស់ៗក៏ប្រញ៉ាប់ចុះមកមើល និងបណ្តេញឆ្កែ។ លុះពេលមកដល់ឃើញជាសាកសពទារកដែលទើបនឹងដាច់ខ្យល់ស្លាប់ព្រោះភាពចុកចាប់ដោយចង្កូមឆ្កែយ៉ាងគួរឲ្យអាណោចអាធ័ម»។ បន្ទាប់មកខ្លួនក៏រាយការណ៍ ហើយក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលកើតឡើង។ យ៉ាងណាមិញក្រុមមន្ត្រីប៉ូលីស និងខិតខំប្រឹងប្រែងស៊ើបរកអ្នកម្តាយចិត្តខ្មៅដែលដាច់ចិត្តធ្វើរឿងបែបនេះដាក់កូនខ្លួន ដើម្បីមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ឲ្យលឿនបំផុតតាមតែអាចធ្វើបាន៕
អត្ថបទ៖ មេសា


