ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសជិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រម្នាក់បង្ហោះសុំជំនួយបែបនេះតាមបណ្តាញសង្គម ក្រោយរកឃើញថាខ្លួនមានជម្ងឺមហារីក

    BY Khmernote Media April 2, 2018
    ក្មេងប្រុសជិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រម្នាក់បង្ហោះសុំជំនួយបែបនេះតាមបណ្តាញសង្គម ក្រោយរកឃើញថាខ្លួនមានជម្ងឺមហារីក

    ម៉ាឡេស៊ី ៖ ការបញ្ឈប់ការសិក្សាបានយ៉ាងល្អប្រសើរគឺជាក្តីប្រាថ្នាធំបំផុតរបស់សិស្សនិសិត្សគ្រប់រូប តែមិនមានគ្រប់គ្នាសុទ្ធតែអាចសម្រេចបានទេដោយសារតែកត្តាមួយចំនួន។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវដ៏កំសត់របស់ក្មេងប្រុសម្នាក់ ដែលរៀបជិតដល់ការប្រឡងបញ្ចប់ការសិក្សាហើយស្រាប់តែត្រូវរកឃើញថា មានជម្ងឺមហារីកគ្រាប់ឈាម។ កាលពីថ្ងៃអង្គារសប្តាហ៍មុនសិស្សមហាវិទ្យាល័យ Mass Communication អាយុ ២១ ឆ្នាំត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឈាម។

    ខណៈដែលការប្រឡងបញ្ចប់របស់គាត់ក៏បានខិតជិតមកដល់ទៅហើយដែរ គាត់មានការបារម្ភពីស្ថានភាំពខ្លួនឯងយ៉ាងខ្លាំង។ គេពិតជាចង់អោយខ្លួនឯងនៅរស់រហូតបានបញ្ចប់ការសិក្សាដោយរលូនណាស់ បែបនេះហើយទើបគេសម្រេចចិត្តបង្ហោះសុំជំនួយតាមរយៈបណ្តាញសង្គម។ ក្នុងបណ្តាញសង្គមលោក Jimmy បានរាយរ៉ាប់ថា “សូមមេត្តាជួយខ្ញុំផង ខ្ញុំមានអាយុ២១ឆ្នាំ ខ្ញុំកំពុងត្រៀមនឹងបញ្ចប់ការសិក្សានៅពេលដ៏ខ្លួនខាងមុខនេះហើយ​ តែក្រោយខ្ញុំបានទទួលបានព័ត៌មានដ៏រន្ធត់នេះ ដែលខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺមហារីកឈាម។ ដើម្បីអាចព្យាបាលជម្ងឺនេះ ខ្ញុំត្រូវការអ្នកស្ម័គ្រចិត្តបរិច្ចាគខួរឆ្អឹងអោយ”។ ការបង្ហោះមួយនេះធ្វើអោយមនុស្សជាច្រើនមានការអាណិតដល់ក្មេងប្រុសវ័យ២១ឆ្នាំរូបនេះយ៉ាងខ្លាំង៕


    អត្ថបទ៖ Mali

    ប្រភព​៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay