ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្រុងព្រះសីហនុ ចាប់បានមានទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីតែម្តង

    BY Khmernote Media October 18, 2019
    បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្រុងព្រះសីហនុ ចាប់បានមានទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីតែម្តង

    ខេត្តព្រះសីហនុ- របាយការណ៍ពីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងថានៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កម្លាំងមន្ទីរជំនាញយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុង ចុះបង្រ្កាបករណីលួច និងចែកចាយ ប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ (ម្តុំអតីតសណ្ឋាគារ O C) ឃាត់ខ្លួនជនសង្ស័យបានចំនួន១៦នាក់ (ស្រី០៣នាក់)៖

    1/ ឈ្មោះ ប៊ុយ ស៊ីតាំ ភេទស្រី អាយុ52ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញអេតចាយ មានទីលំនៅ ភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    2/ឈ្មោះ ញាន សូត្រ ភេទប្រុស អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    3/ ឈ្មោះ ឌុក ចិត្រា ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    4/ ឈ្មោះ សាំ សៅ (ហៅអាត្រេន) ភេទប្រុស អាយុ13ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    5/ ឈ្មោះ រិត វាសនា (ហៅស្នា) ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    6/ ឈ្មោះ ខាន់ បូរ៉ា (ហៅរ៉ា) ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    7/ ឈ្មោះ អុី ម៉ាប់ (ហៅអាម៉ាប់) ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    8/ ឈ្មោះ សុក សំបូរ (ហៅអាជាង) ភេទប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    9/ ឈ្មោះ កែវ សាយ (ហៅអាមៃឃើ) ភេទប្រុស អាយុ36ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    10/ ឈ្មោះ សុវណ្ណ ពេជ្រ (ហៅអាវណ្ណ) ភេទប្រុស អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    11/ឈ្មោះ ផុល គឹមសាន្ត (ហៅអាសាន) ភេទប្រុស អាយុ16 ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    12/ ឈ្មោះ ចាន់ ស្រីភណ្ឌ (ហៅស្រីទ្រីត) ភេទស្រី អាយុ22ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លាងចាន មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    13/ ឈ្មោះ អ៊ួន ជាតា (ហៅអាតា) ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    14/ ឈ្មោះ អេង ប៉ៃណៃ (ហៅអាណៃ) ភេទប្រុស អាយុ16ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានទីលំនៅភូមិ04សង្កាត់04 ក្រុងព្រះសីហនុ។
    15/ ឈ្មោះ កែវ ស្រីយ៉ា (ហៅយ៉ា) ភេទស្រី អាយុ41ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
    16/ ឈ្មោះ ស សី (ហៅអាសី) ភេទប្រុស អាយុ35ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។

    ចាប់យកវត្ថុតាងរួមមាន៖
    ១/ ម្សៅសថ្លាចំនួន០១កញ្ចប់តូច
    ២/ម៉ូតូចំនួន១១គ្រឿង
    ៣/រម៉ក់កង់បីចំនួន០២គ្រឿង
    ៤/ដាវសាំម៉ូរៃចំនួន០៤ដើម
    ៥/ដែកជន្ទាសឡានចំនួន០២ដើម
    ៦/ដង្កាប់កាត់ដែកចំនួន០១
    ៧/ញរញួរចំនួន០១
    ៨/បំណែកគ្រឿងម៉ូតូមួយចំនួន
    ៩/សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន
    ១០/សម្ភារៈសម្រាប់សោរដោះម៉ូតូមួយចំនួន
    ១១/ទូរស័ព្ទចំនួន០៤គ្រឿង
    ១២/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
    ១៣/ដែកកេះចំនួន២១
    ១៤/សោរម៉ូតូចំនួន០៤
    ១៥/ស្លាកលេខម៉ូតូចំនួន០១

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកំពុងសាកសួរបន្តនីតិវិធី៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay