សមត្ថកិច្ចចម្រុះបង្ក្រាបជំនួញសត្វព្រៃមួយកន្លែង រកឃើញសត្វព្រៃរស់និងសាច់សត្វព្រៃច្រើនប្រភេទ
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះបង្ក្រាបជំនួញសត្វព្រៃមួយកន្លែង នៅឃុំសាមគ្គី ស្រុកព្រៃនប់ រកឃើញសត្វព្រៃរស់និងសាច់សត្វព្រៃច្រើនប្រភេទ កាលពីព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦:២០នាទី ក្នុងនោះមានកិច្ចសហការរួមគ្នាពីកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFE ALLIANCE) មេភូមិបឹងរាំង នគរបាលប៉ុស្តិរដ្ឋបាលឃុំសាមគ្គី រដ្ឋបាលជលផល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានដែលមានទីតាំងនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរុករកវត្ថុតាងសត្វព្រៃ និងសំណាកសត្វព្រៃល្មើសខុសច្បាប់។
លទ្ធផលដកហូតវត្ថុតាងបទល្មើសសត្វព្រៃរួមមាន សាច់ជ្រូកព្រៃស្រស់ 100kg ត្រគួតរស់=22kg ត្រគួតងាប់=13Kg កុកសំបកទំពាំងងាប់=15ក្បាល អណ្តើកភ្នំរស់=82ក្បាល=87kg អណ្តើកសោមឈ្មោលរស់=128ក្បាល=94kg អណ្តើកបិតមុខរស់=៤ក្បាល=03.50kg និងពស់ចាន់តាម៉មរស់=03kg។ ករណីនេះសមត្ថកិច្ចជំនាញបានចាត់ការតាមនិតិវិធីច្បាប់៕






ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង