ព័ត៌មានជាតិ
អាណិតណាស់! ស្ត្រីជាកម្មការនីម្នាក់ត្រូវរថយន្តកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម
BY Khmernote Media
October 18, 2019
ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ត្រូវរថយន្តកិនបែកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៧:០០នាទីព្រឹក ថ្ងៃទី១៨ ខែតុលាឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ជិតរោងចក្រ ញូវស្តារ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ហេតុការណ៍នេះបង្កដោយរថយន្តមួយគ្រឿងមិនទាន់ស្គាល់អត្តសញ្ញាណ (អ្នកបើកបរ និងរថយន្ត បើកគេចខ្លួនបាត់) មានទិសដៅចេញពីក្រុងព្រះសីហនុ បានបុក និងកិន ម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពី ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សុខ លីណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅស្របគ្នា បណ្តាលឲ្យ ឈ្មោះ សុខ លីណា អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង