ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃចាយលុយជាង១០០លានបាត ដើម្បីធ្វើប្រូម៉ូសិនពិសេសទាក់ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើនចូលប្រទេសខ្លួន

    BY Khmernote Media October 18, 2019
    ថៃចាយលុយជាង១០០លានបាត ដើម្បីធ្វើប្រូម៉ូសិនពិសេសទាក់ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើនចូលប្រទេសខ្លួន

    ថៃ៖​ កាលពីថ្មីៗនេះ ប្រទេសថៃបានប្រកាសឲ្យដឹងថាខ្លួនគ្រោងចំណាយលុយចំនួន ១១៦លានបាត ដើម្បីធ្វើប្រម៉ូសិនពិសេសទាក់ទាញភ្ញៀវទេសចរណ៍ ដោយបែងចែកកញ្ចប់ប្រម៉ូសិនជា២ មួយគឺការចំណាយប្រាក់១០០បាតក្នុងកញ្ចប់ខ្សែទស្សនកិច្ចថ្ងៃពិសេស និងមួយទៀតការបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុនក្នុងការធ្វើដំណើរកម្សាន្តនៃថ្ងៃធ្វើការចន្ទ ដល់សុក្រ។

    នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ យុទ្ធិស័ក​ សុផាត់សន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ និងជាម្ចាស់គម្រោងការប្រមូ៉សិនពិសេសនេះបានរៀបរាប់ឲ្យដឹងថា គម្រោងការពិសេសនេះនឹងបើកដំណើរការនៅថ្ងៃទី១ ខែវិច្ឋិកា ឆ្នាំ២០១៩នេះ ហើយនឹងត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ។ ដោយគ្រោងការទី១ អាចនឹងត្រូវចាប់ផ្តើមដាក់លក់ក្នុងថ្ងៃទី១១ ខែវិច្ឆិកា តាមរយៈគេហទំព័រក្រសួងទេសចរណ៍ថៃ ដោយភ្ញៀវអាចចុះឈ្មោះចូលទិញកញ្ចប់ទស្សនកិច្ចក្នុងតម្លៃត្រឹមតែ១០០បាត។

    ចំណែកគ្រោងការទី២នឹងភ្ជាប់មកជាមួយការបញ្ចុះតម្លៃពុំធ្លាប់មានពីមុន ដោយការបញ្ចុះតម្លៃគឺកើនឡើងដល់៨០%លើគ្រប់ស្ថាប័នពាក់ព័ន្ធនឹងវិស័យទេសចរណ៍ទាំងអស់ដែលមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ស្ប៉ា ហាងអាហារ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ កន្លែងលក់សំបុត្រចូលទស្សនា។ លោកបានលើកឧទាហរណ៍ឡើងថាការធ្វើដំណើរតាមរយៈជើងហោះហើរក្នុងស្រុក លោកអ្នកអាចចំណាយចាប់ពី៩៩០បាត ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំជាមួយប្រភេទបន្ទប់ Pool Suite West Ocean View ជាមួយនឹងតម្លៃ ៩,៩៩៩បាត។ ការជិះទូកកម្សាន្តមើលសត្វពី Blue Voyage នឹងបញ្ចុះតម្លៃ៥០% ការហូបអាហារជាមួយកំពូលចុងភៅជាមួយតម្លៃ ៤,៩៩៩បាត បញ្ចុះមកនៅសល់ត្រឹមតែ​ ៩៩៩បាត។

    ទាំងនេះគឺគ្រាន់តែជាផ្នែកខ្លះនៃគម្រោងប៉ុណ្ណោះ​ នៅមានការបញ្ចុះតម្លៃជាច្រើនទៀតមិនថាការកម្សាន្ត ការស្នាក់នៅ ឬការហូបចុកនោះឡើយ។ ដោយផលប្រយោជន៍ដែលយើងចង់បានមកពីគម្រោងមួយនេះគឺ ធ្វើឲ្យពិភពលោកដាក់ពិន្ទុប្រទេសថៃជាទិសដៅទេសចរណ៍ដែលមានគុណតម្លៃ (High Value Destination) បំផុតក្នុងពិភពលោកសម្រាប់ចុងឆ្នាំ២០១៩នេះ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay