គន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការបំបាត់ ក៏ដូចជាជួយព្យាបាលស្នាមសម្លាកគ្រប់ប្រភេទ
គ្រាន់តែព្យាយាមអនុត្តន៍តាមការណែនាំមួយចំនួនខាងក្រោមស្នាមសម្លាកគ្រប់ប្រភេទដែលមាននៅមុខ និងផ្នែកផ្សេងៗនៃរាងកាយនឹងរលាយបាត់ដូចបំណង ៖
៩. សាច់ប្រទាលកន្ទុយក្រពើ ៖ ល្អបំផុតសម្រាប់ស្នាមសម្លាកដែលបន្សល់ពីការបង្កើតកូនតាមរយៈការវះកាត់ និងការវះកាត់សរីរាង្គផ្សេងៗទៀត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់សាច់ប្រទាលកន្ទុយក្រពើទៅលើស្នាមសម្លាកដោយផ្ទាល់តែម្ដង រួចធ្វើការម៉ាស្សាក្នុងចលនាបែបរង្វង់យឺតៗ។ ទុកចោលសម្រាប់រយៈពេល ៣០នាទី សិនសឹមលាងសម្អាតចេញ។ អនុវត្តន៍ឲ្យបានទៀងទាត់ ២ ដងក្នុងមួយថ្ងៃ។

៨. ស៊ីលីកូន ៖ ល្អបំផុតសម្រាប់ព្យាបាលបំបាត់ស្នាមសម្លាកក្រាស់ រឹង ផុសលើស្បែក (keloids) និងស្នាមផ្លែ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែសាកល្បងប្រើប្រាស់បង់សម្រាប់បិតដំបៅពិេសដែលធ្វើឡើងពីស៊ីលីកូន ឬជែលដែលប្រើសម្រាប់បំបាត់ស្នាមសម្លាក។ ចំពោះបន្ទះស៊ីលីកូន អ្នកគួរប្រើនៅកំឡុងពេល ២ សប្តាហ៍ បន្ទាប់ពីរបួសជាសះស្បើយសម្រាប់រយៈពេលពី ១២ ទៅ ២៤ ម៉ោងក្នុងមួយថ្ងៃ ហើយយ៉ាងហោចណាស់ព្យាយាមអនុត្តន៍ឲ្យបានទៀងទាត់ ២ សប្តាហ៍។ ចំពោះជែលស៊ីលីកូនគួរលាបឲ្យបាន ២ដងក្នុងមួយថ្ងៃ និងបន្តអនុវត្តន៍រហូតដល់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

៧. ប្រេងចន្ទន៍ក្រស្នា ឬប្រេងឡាវ៉េនដឺ ៖ ល្អបំផុតសម្រាប់បំបាត់ ឬព្យាបាលស្នាមសម្លាកគ្រប់ប្រភេទ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាបម៉ាស្សាប្រេងប្រភេទណាមួយក្នុងចំណោមនេះទៅលើស្នាមសម្លាកជារៀងរាល់ថ្ងៃ រហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។

៦. ការម៉ាស្សា ៖ ល្អបំផុតបំបាត់ ឬព្យាបាលស្នាមសម្លាកដែលបន្សល់ពីការបង្កើតកូនតាមរយៈការវះកាត់ និងការវះកាត់វេជ្ជសាស្ត្រដទៃទៀត រួមទាំងស្លាមសម្លាកក្រាស់ រឹង ផុសលើស្បែក (keloids)។ អ្វីដែលអ្នកត្រូវធ្វើ គឺម៉ាស្សាថ្នមៗទៅលើតំបន់ដែលទទួលរងផលប៉ះពាល់ទាំងនោះជាមួយនឹងឡេ សម្រាប់រយៈពេលពី ១៥ ទៅ ៣០ នាទី ឲ្យបាន ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៥. ឡេការពារកម្ដៅថ្ងៃ ៖ ល្អបំផុតសម្រាប់ព្យាបាលបំបាត់ស្នាមសម្លាកគ្រប់ប្រភេទ និងជាពិសេសស្នាមមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមយ៉ាងណាកុំឲ្យស្នាមសម្លាកត្រូវ ឬស្ថិតក្រោមពន្លឺព្រះអាទិត្យ។ មុនចេញទៅក្រៅត្រូវលាបឡេការពារកម្ដៅព្រះអាទិត្យប្រភេទណាមួយដែលមានកម្រិត SPF ១៥ ឬខ្ពស់ជាងនេះ។

៤. ខ្ទឹមបារាំង ៖ ល្អបំផុតសម្រាប់ព្យាបាលបំបាត់ស្នាមសម្លាកប្រភេទ hypertrophic ដែលបន្សល់ពីការវះកាត់។ អ្វីដែលអ្នកត្រូវធ្វើ គឺលាប ឬដាក់សាច់ខ្ទឹមទៅលើស្នាមសម្លាកឲ្យបាន ៣ ដងក្នុងមួយថ្ងៃ កំឡុងពេលនៃការវះកាត់ដំណាក់កាលដំបូង។

៣. ទឹកខ្មេះផ្លែប៉ោម និងទឹកឃ្មុំ ៖ ល្អបំផុតសម្រាប់កាត់បន្ថយស្នាមមុនគ្រប់ប្រភេទ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោម ជាមួយនឹងទឹកឃ្មុំឆៅ ក្នុងបរិមាណស្មើគ្នា ហើយលាបទៅលើស្នាម។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាង
សម្អាតចេញ។

២. ប្រេងអូលីវ និងប្រេងដូង ៖ ល្អបំផុតសម្រាប់ព្យាបាលបំបាត់ស្នាមមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាស្នាមជាមួយនឹងប្រេងអូលីវ ឬដូង សម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី ឲ្យបាន ២ ទៅ ៣ ដងក្នុងមួយថ្ងៃ រហូតដល់ទទួលបានលទ្ធផលដូចប្រាថ្នា។

១. វីតាមីន C ៖ ល្អបំផុតសម្រាប់ស្នាមមុន និងស្នាមឆ្នូតដែលបន្សល់ពីការវះកាត់វេជ្ជសាស្ត្រ។ វេជ្ជបណ្ឌិតជាច្រើនណែនាំឲ្យធ្វើការអនុវត្តន៍ទាំង ២ របៀបដោយទទួលទាន និងលាបគ្រីមលើស្នាម៕
អត្ថបទ ៖ Bee
ប្រភព ៖ Brightside