សញ្ញាណទាំង ៥បញ្ជាក់ថាទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ្នកកំពុងតែមានបញ្ហាទាំងដែលអ្នកមិនដឹងខ្លួន
វាមិនមែនជារឿងងាយទេក្នុងការថែរក្សាចំណងអាពាហ៍ពិពាហ៍មួយឲ្យបានគង់វង្ស គឺតម្រូវឲ្យពួកគេទាំងពីរមានការយកចិត្តទុកដាក់,ការកែតម្រូវ,ការយល់ពីគ្នា ដើម្បីឲ្យជីវិតគូមួយដំនើរការបានល្អ។ តែវាមិនមានភាពងាយស្រួលដូចយើងគិតនោះឡើយ ពេលខ្លះទំនាក់ទំនងរបស់អ្នកឈានដល់ផ្លូវបញ្ចប់ដោយអ្នកមិនដឹងខ្លួន ហើយពេលដឹងខ្លួនវាក៏ហួសពេលក្នុងការស្រោចស្រង់ទំនាក់ទំនងមកវិញទៅហើយ។ ហេតុដូចនេះអ្នកមិនគួរទុកឲ្យទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ្នកឈានដល់ផ្លូវបញ្ច់នោះទេ។ ខាងក្រោមនេះគឺជាសញ្ញាណដែលប្រាប់ថាទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ្នកកំពុងតែជួបនូវបញ្ហា៖
១. ការឈ្លោះប្រកែកគ្នា៖ ការឈ្លោះប្រកែកគ្នាក្នុងជីវិតអាពាហ៍ពិពាហ៍អ្នកណាក៏ធ្លាប់ឆ្លងកាត់ដែរប៉ុន្ដែ បើសិនជាអ្នកមានការឈ្លោះប្រកែកគ្នានៅរឿងដដែលនោះអាចធ្វើឲ្យទំនាក់ទំនងដៃគូមានការធុញធប់ និងចាប់ផ្ដើមទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក។ ការដែលឈ្លោះគ្នាយូរទៅធ្វើឲ្យរឿងតូចមួយតែបែរក្លាយទៅជារឿងធំបាន ទង្វើទាំងនេះអាចឲ្យជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកមានការលំបាកនឹងបន្ដទៅមុខបានណាស់។

២. ការទំនាក់ទំនង៖ នៅពេលដែលអ្នកនៅជាមួយនឹងគ្នាមិនព្រមបើកចិត្តនិយាយប្រាប់ពីអារម្មណ៍ រឺរឿងរ៉ាវក្នុងចិត្តឲ្យដៃគូបានដឹងនោះធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នា។ លើសពីនេះអ្នកអាចនឹងបាត់បង់នូវអារម្មណ៍ល្អៗ និងភាពផ្អែមល្ហែមដែលធ្លាប់មានជាមួយគ្នាពីមុនមក ហើយបែរជាចង់ចែក រំលែករឿងទាំងអស់ឲ្យអ្នកដទៃដឹងជាជាងដៃគូជីវិតរបស់ខ្លួន។ ការខ្វះប្រាស្រ័យទាក់ទងនេះអាចជាសញ្ញានៃការផ្ដាច់អារម្មណ៍ចេញពីគ្នាយ៉ាងធ្ងន់ធ្ងរ។

៣. ភាពស្និតស្នាល៖ នៅពេលដែលអ្នកចាប់ផ្ដើមអស់អារម្មណ៍ដែលមានចំពោះគ្នាសូម្បីតែជីវិតគូរស់នៅប្រចាំថ្ងៃក៏មានបញ្ហាប៉ះពាល់ផងដែរ ដោយអ្នកបាត់បង់នូវភាពស្និតស្នាលដែលមានចំពោះគ្នាដែលមានពីមុនមក។ ដែលបញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ជីវិតគូជាខ្លាំង។

៤. ការផ្លាស់ប្ដូរឥរិយាបថ៖ អ្នកចាប់ផ្ដើមមានអារម្មណ៍មិនពេញចិត្តចំពោះគ្នាកាន់តែខ្លាំងឡើងដែលវាមានការខុសប្លែកពីមុនដាច់ស្រលះ ដោយពួកគេចាប់ផ្ដើមបន្ទោសគ្នា និងមើលឃើញចំណុចអាក្រក់របស់គ្នារៀងៗខ្លួន។ សញ្ញាណទាំងនេះអាចបញ្ជាក់ថាអ្នកប្រហែលជាចង់បានអ្វីខុសៗគ្នាពីជីវិតហើយគ្មានអ្វីដែលដូចគ្នានោះទេ។
៥. ការជឿទុកចិត្ត និងភាពស្មោះត្រង់៖ ការជឿទុកចិត្តគ្នាគឺជារឿងដ៏សំខាន់មួយបើសិនជាអាពាហ៍ពិពាហ៍របស់អ្នកពោរពេញទៅដោយការមិនទុកចិត្តគ្នា មានការលាក់បាំងចំពោះគ្នានោះប្រៀបបានទៅនឹងស្នាមកែវដែលប្រេះស្រាំមិនអាចមកផ្គុំិញបានទេ រីឯចំណងអាពាហ៍ពិពាហ៍របស់អ្នកក៏ដូចគ្នាវាមានភាពលំបាកនិងត ភ្ជាប់ទទំនាក់ទំនងឲ្យដូចដើមណាស់៕

អត្ថបទ៖ Sai
ប្រភព៖timesofindia