ចាប់ខ្លួនស្ត្រីថៃ៧នាក់ នាំគ្រឿងញៀនចូលប្រទេសជប៉ុន ដោយលាក់ក្នុងប្រដាប់ភេទ និងខោក្នុង
ថៃ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ មានការរាយការណ៍មួយបានឲ្យដឹងថា ប៉ូលីសបានចាប់ខ្លួនស្ត្រីថៃ៧នាក់នៅច្រកព្រំដែន ក្រោយព្យាយាមនាំយកគ្រឿងញៀនម៉ាទឹកកជាង១គីឡូក្រាម ចូលប្រទេសជប៉ុន។
ស្ត្រីថៃ៧នាក់ ដែលមានអាយុចន្លោះពី២០ ដល់ ៥០ឆ្នាំ ត្រូវបានប៉ូលីសឃាត់ខ្លួននៅច្រកព្រំដែនចូលប្រទេសជប៉ុន ដោយបានរកឃើញលាក់បង្កប់គ្រឿងញៀនប្រភេទម៉ាទឹកកកជាង១គីឡូក្រាម។ ដោយគេបានរកឃើញថាស្រ្តីទាំងនេះគឺត្រូវបានអ្នកជួញដូរគ្រឿងញៀនជួល ពួកគេឲ្យធ្វើបែបនេះ ដោយបានឲ្យពួកគេយកម៉ាទាំងនោះមូលជាដុំតូចហើយលាក់បង្កប់នៅក្នុងប្រដាប់ភេទ និងខោក្នុងរបស់ខ្លួន។
រឿងទាំងនេះត្រូវបានបែកធ្លាយក្រោយមន្ត្រីប៉ូលីសនៅអាកាសយានដ្ឋាន ហ្វូកូអូកាក់ បានសង្ស័យពីការឆ្លងដែនរបស់ពួកគេ នឹងបានចាប់សាកសួរ។ ទីបំផុតពួកគេបានសារភាពថាខ្លួនមានបំណងនាំយកគ្រឿងញៀននេះទៅឲ្យជនបរទេសដែលរស់នៅប្រទេសជប៉ុន តាមរយៈការជួលរបស់អ្នកជួញដូរគ្រឿងញៀន តែពួកនាងពុំដឹងថានរណាម្នាក់ពិតប្រាកដនោះឡើយ។ យ៉ាងណាមិញក្រោយមានហេតុការណ៍បែបនេះកើតឡើង មន្ត្រីប៉ូលីសជប៉ុនបានប្រកាសព្រមាន និងឆែកឆេរដោយប្រុងប្រយ័ត្នចំពោះពលរដ្ឋថៃដែលមានបំណងធ្វើដំណើរឆ្លងចូលប្រទេសជប៉ុន៕
អត្ថបទ៖ មេសា




