រវល់តែចង់ឈ្នះការប្រណាំងទូក គិតតែពីប្រឹងបើកឲ្យដល់គោលដៅ! ប្រឹងឡើងឆេះម៉ាស៊ីន ចុងក្រោយលោតទឹករត់ចោលទូកបោះបង់ការប្រកួត
ថៃ៖ កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅនេះ មានកម្មវិធីប្រកួតប្រណាំងទូកមួយនៅឯដងស្ទឹងមុខវត្តសុខាន់ថារ៉ាម ក្នុងភូមិបាងបរ ស្រុកបាងបរ ខេត្តសាមុតប្រាកានប្រទេសថៃ។
បរិយាកាសនៃកម្មវិធីប្រណាំងទូកមួយនេះហាក់មានក្តីរីករាយជាខ្លាំង ដោយមានមនុស្សម្នាជាច្រើនបានចូលរួម។ ស្រាប់តែមួយសន្ទុះក្រោយមកគេសង្កេតឃើញមានការឆោឡោ ចលាចលក្រោយមានករណីឆេះទូកប្រណាំងយ៉ាងសន្ធោសន្ធៅក្នុងពេលប្រណាំងទូក ចំណែកឯអ្នកបើកទូកត្រូវលោតចុះទឹកចោលទូកដើម្បីស្វែងរកកន្លែងសុវត្ថិភាព។
តាមការសាកសួរបានឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យមានករណីឆេះនេះកើតឡើង ព្រោះតែរូបគាត់បានបញ្ឆេះម៉ាស៊ីន និងគិតតែពីដោលដើម្បីដល់គោលដៅ ដោយមិនបានចាប់អារម្មណ៍ម៉ាស៊ីនខាងក្រោយវាឡើងកម្តៅ ព្រោះតែចិត្តពេលនោះគឺចង់ឈ្នះ។ លុះក្រោយមកស្រាប់តែធុំក្លិនឈ្ងៀមងាកមើលម៉ាស៊ីនឆេះបាត់ទៅហើយ ក៏សម្រេចចិត្តលោតចុះទឹកចោលទូកលេងខ្វល់ពីការប្រកួត។ សំណាងល្អបុរសរូបនេះពុំទទួលបានគ្រោះថ្នាក់ ឬមានរបួសអ្វីនោះឡើយ៕
អត្ថបទ៖ មេសា



