ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីម្នាក់កាប់បុរសអ្នកជិតខាង ជាកង់ៗយកទៅបោះចោលទុកជាការសងសឹក ក្រោយអ្នកជិតខាងរូបនោះសម្លាប់ឆ្មារបស់គាត់

    BY Khmernote Media October 21, 2019
    ស្ត្រីម្នាក់កាប់បុរសអ្នកជិតខាង ជាកង់ៗយកទៅបោះចោលទុកជាការសងសឹក ក្រោយអ្នកជិតខាងរូបនោះសម្លាប់ឆ្មារបស់គាត់

    ស្រីម្នាក់ដាច់ចិត្តសម្លាប់បុរសជាអ្នកជិតខាងម្នាក់ដែលបានជួលផ្ទះនៅក្បែរគ្មា (ផ្ទះតែមួយតែជាន់ខុសគ្មា) ក្រោយខឹងនឹងបុរសរូបនោះ បានសម្លាប់សត្វឆ្មាជាទីស្រលាញ់របស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Petersburg នៃប្រទេសរុស្សី។ ស្រ្តីជាជនដៃដល់មានឈ្មោះថា Anastasia អាយុ ៤១ ឆ្នាំ ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានគេបង្ហាញឡើយ។​ តាមរយៈសារព័ត៌មាន worldofbuzz បានចុះផ្សាយថា ក្រោយបានសម្លាប់បុរសរងគ្រោះរួច លោកស្រី Anastasia បានកាត់សាកសពជនរងគ្រោះជាដុំៗ ច្រកក្នុងថង់ពណ៌ខ្មៅ និងយកទៅបោះចោលនៅខាងក្រោយផ្ទះទៀតផង។

    ជាច្រើនថ្ងៃក្រោយមកប៉ូលិសបានរកឃើញសាកសពដែលស្អុយរលួយ និងបន្តស្វែងរកការពិតនៅពីក្រោយឃាតកម្មក៏អាថ៌កំបាំងនេះ។ តាមរយៈការស៊ើបអង្កេតប៉ូលិសបានធ្វើការឃាត់ខ្លួនលោកស្រី Anastasia ដើម្បីធ្វើការសាកសួរ ព្រោះការស្លាប់របស់ជនរងគ្រោះមានភស្តុតាំងជាច្រើនទាក់ទងជាមួយគាត់។ នៅក្នុងស្ថានីយ៍ប៉ូលិសលោកស្រី Anastasia បានសារភាពថា គាត់បានយកកាំបិតទៅចាក់សម្លាប់ជនរងគ្រោះ បន្ទាន់មកកាត់សពជនរងគ្រោះជាកង់ៗ និងយកទៅបោះចោលនៅខាងក្រោយផ្ទះ ហើយគាត់ធ្វើដូចនេះព្រោះតែខឹងនឹងជនរងគ្រោះដែលសម្លាប់សត្វឆ្មាជាទីស្រលាញ់របស់គាត់ដែលគាត់កំពុងតែចិញ្ចឹម និងរស់នៅជាមួយឆ្មានោះយ៉ាងរីករាយជាមួយគ្មា។ រហូតមកទល់នឹងពេលនេះស្ត្រីជនដៃដល់ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន និងរងចាំការកាត់ទោសពីតុលាការបន្ថែមទៀត៕

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay