ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាកលវិទ្យាល័យមួយនៅឥណ្ឌាឲ្យនិស្សិតពាក់សំបកឡាំងនៅពេលប្រលង ដើម្បីកុំឲ្យលួចចំលងគ្នា

    BY Khmernote Media October 21, 2019
    សាកលវិទ្យាល័យមួយនៅឥណ្ឌាឲ្យនិស្សិតពាក់សំបកឡាំងនៅពេលប្រលង ដើម្បីកុំឲ្យលួចចំលងគ្នា

    ឥណ្ឌា៖ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញថា មានសិស្សមួយក្រុមបាននាំគ្នាប្រលងដោយមានពាក់សំបកឡាំងនៅពីលើក្បាល ដើម្បីការពារកុំឲ្យសិស្សលួចមើលគ្នាពេលប្រលងនោះត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គមឥណ្ឌាអមជាមួយមតិចាប់អារម្មណ៍ និងលាយឡំជាមួយនិងការរិះគន់ជាខ្លាំងផងដែរ។ ក្រោយករណីនេះបានផ្ទុះឡើងនៅក្នុងបណ្តាញសង្គមគេបានរកឃើញថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងម៉ោងប្រលងគីមីវិទ្យា ដែលរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យ Bhagat Pre-University ស្ថិតនៅក្នុងក្រុង Haveri រដ្ឋ Karnataka ប្រទេសឥណ្ឌា។

    តាមរយៈរូបភាពគេបាន​មើលឃើញថា សិស្សដែលប្រលងទាំងអស់ត្រូវពាក់ឡាំងដោយចោះត្រង់មុខបន្តិច ហើយថែមទាំងមានគ្រូស្រីម្នាក់នៅក្នុងថ្នាក់ប្រលងនោះទៀតផង។ ក្រោយប្រទះឃើញរូបភាពទាំងនេះ មហាជនជាច្រើនបាននាំគ្នាធ្វើការរិះគន់ទៅខាងសាកលវិទ្យាល័យចំពោះឥរិយាបថមិនសមរម្យនេះ ព្រោះវាមើលទៅដូចជាខ្វះការគោរពបន្តិចចំពោះក្រុមនិស្សិត។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបានបន្ថែមទៀតថា ការការពារមិនឲ្យសិស្សលួចមើលគ្នាពេលប្រលងគឺជារឿងល្អ តែគួររកវិធីផ្សេងល្អជាងនេះ។ ក្រោយទទួលបានមតិរិះគន់ដូចខាងលើនេះ ខាងសាលកវិទ្យាល័យបានចេញមុខមកធ្វើការសុំទោសជាសាធារណៈហើយបានបញ្ជាក់ថា វិធីនេះមិនមែនជាវិធីផ្លូវការរបស់សាកលវិទ្យាល័យឡើយ តែវាជាការសម្រេចធ្វើឡើងដោយគ្រូបន្ទុកថ្នាក់តែម្នាក់ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay