ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីម្នាក់បង្ហាញរូបជុំគ្រួសារជាលើកដំបូង ជាមួយរូបថតគូស្នេហ៍ដែលបានស្លាប់ទៅទាំងពុំបានដឹងថា ខ្លួននឹងក្លាយជាឪពុកគេ

    BY Khmernote Media October 23, 2019
    នារីម្នាក់បង្ហាញរូបជុំគ្រួសារជាលើកដំបូង ជាមួយរូបថតគូស្នេហ៍ដែលបានស្លាប់ទៅទាំងពុំបានដឹងថា ខ្លួននឹងក្លាយជាឪពុកគេ

    ថៃ៖ ការបាត់បង់គឺជារឿងពិបាកទទួលយកជាខ្លាំង មិនថាបាត់បង់អ្វីនោះឡើយ ហើយបើបាត់បង់មនុស្សជាទីស្រលាញ់វិញនោះ អារម្មណ៍មុខជាតានតឹងធ្វើអ្វីមិនត្រូវនោះឡើយ។ ជាក់ស្តែងកាលពីថ្មីៗនេះស្ត្រីជនជាតិថៃមួយរូបបានបង្ហោះសារខ្លោចចិត្តមួយក្នុងបណ្តាញសង្គម ក្រោយនាងបានសម្រេចចិត្តសម្លាប់ខ្លួនជាច្រើនដង ព្រោះតែគូស្នេហ៍បានបាត់បង់ជីវិតទៅក្នុងគ្រោះថ្នាក់ចរាចរណ៍ តែនាងបែរជាប្តូរចិត្តនៅពេលដែលដឹងថាខ្លួនកំពុងមានផ្ទៃពោះ។

    រឿងរ៉ាវនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល នឹងចាប់អារម្មណ៍ជាខ្លាំង ដោយនារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Iradadar Boonma ដោយនាងបានសរសេររៀបរាប់ថា៖ «នេះគឺជារូបជុំគ្រួសារលើកដំបូងរបស់យើង! ហើយក៏ជារូបដំបូងដែលអូនបង្ហាញភាពឈឺចាប់ក្នុងចិត្តដែលលាក់ទុកក្នុងចិត្តជាយូរមកហើយ តាំងពីអូនតាំងសតិបានមកម្តងទៀត។ បងដឹងទេអូនធ្លាប់គិតថាចង់ស្លាប់ដើម្បីទៅតាមបង តែពេលដែលអូនដឹងថាអូននឹងក្លាយជាម្តាយគេ អូនបានបញ្ឈប់គំនិតនោះ សង្ឃឹមថាបងយល់ចិត្តអូន ព្រោះអូនមិនចង់ឲ្យក្មេងមិនដឹងអីស្លាប់ទៅទាំងមិនបានឃើញពន្លឺថ្ងៃនោះឡើយ។ អូននឹកបង នឹកគ្រាដែលបងធ្លាប់ថាយើងនឹងសាងគ្រួសាររួមគ្នា យើងនឹងកសាងសុភមង្គល។ ពេលនេះកូនយើងបានកើតមកហើយ តែបងមិននៅទីនេះជាមួយអូននោះទេ»៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay