សេដ្ឋកិច្ច
ក្រុងហុងកុងត្រៀមថវិកាជាង ២៥០លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ចទីក្រុងឡើងវិញ
BY autoadmin
October 22, 2019
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុទីក្រុងហុងកុងលោក Paul Chan បានប្រកាសនៅថ្ងៃអង្គារ ទី២២ ខែតុលាថា វិធានការណ៍ផ្តល់ជំនួយថ្មីៗចំនួន ២ពាន់លានដុល្លារហុងកុង (២៥៥លានដុល្លារអាមេរិក) ត្រូវបានត្រៀមដើម្បីគាំទ្រសេដ្ឋកិច្ច ខណៈដែលការប្រឆាំងរដ្ឋាភិបាលជាបន្ដបន្ទាប់កំពុងជំរុញឱ្យហុងកុង មានវិបត្តិសេដ្ឋកិច្ចជាលើកដំបូងនៅក្នុងមួយទសវត្សរ៍មកនេះ។

វិធានការនេះធ្វើឡើងបន្ទាប់ពីកញ្ចប់ថវិកាចំនួន ១៩.១ ពាន់លានដុល្លារហុងកុង (២.៤ ពាន់លានដុល្លារអាមេរិក) ត្រូវបានចំណាយនៅក្នុងខែសីហា ដើម្បីគាំទ្រដល់សហគ្រាស ដែលមានភាពទន់ខ្សោយ ខណៈរដ្ឋាភិបាលបានដោះស្រាយជាមួយនឹងការតវ៉ារយៈពេល ៥ខែ ដែលបានធ្វើឱ្យប៉ះពាល់ដល់វិស័យលក់រាយ និងទេសចរណ៍៕

អត្ថបទ៖ លីដា