SsangYong បញ្ចេញម៉ូដែល NEW REXTON 2020 ថ្មីដែលមានបំពាក់បច្ចេកវិទ្យា Mercedes Benz ត្រៀមវាយលុកទីផ្សារ
កាលពីយប់ថ្ងៃទី ២៦ ម្សិលមិញនេះក្រុមហ៊ុន Ssangyong បានរៀបចំកម្មវិធីបង្ហាញរថយន្តថ្មីមួយរបស់ខ្លួននៅផ្សារទំនើប Aeon ភ្នំពេញ ដែលមានមហាជនក៏ដូចជាតារាល្បីៗជាច្រើនចូលរួមផងដែរ។ រថយន្តម៉ូដែលថ្មី NEW REXTON 2020 ត្រូវបានដាក់បង្ហាញជាផ្លូវការ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើន ស្ទើរមិនគួរអោយជឿ ជាមួយការរចនារូបរាងដ៏ស្រស់ស្អាត ទាន់សម័យ និងលេចធ្លោជាង Model មុនៗ ដែលមិនធ្លាប់មាន។
រថយន្តសេរីទំនើប NEW REXTON 2020 បានបំពាក់នូវកាមេរ៉ា 3D ៣៦០ដឺេក្រចំនួន៤គ្រាប់ច្បាស់ ដែលអាចមើលបានជុំវិញតួរថយន្តនៅពេលចូលចត និងមានអេក្រង់ធំថាច់ស្គីន៨.២អ៊ឺង ដែលអាចបង្ហាញរូបភាពច្បាស់ល្អ បូករួមជាមួយនឹងមុខងារ welcome system ដោយគ្រាន់តែពេលយើងបើកទ្វាចូលក្នុងរថយន្ត កៅអីវានឹងរុញថយក្រោយដោយស្វ័យប្រវត្ត និងអ្នកបើកបរអាចកំណត់កៅអីដោយជំរើសផ្សេងៗគ្នា ទៅតាមចំណង់ចំណូលចិត្តបានដោយគ្រាន់តែកំណត់ កៅអីដែលខ្លួនចង់បានជាការស្រេច ហើយជាពិសេសកៅអីរបស់វា មានបំពាក់ប្រពន្ធ័បញ្ចេញខ្យល់ត្រជាក់ និងខ្យល់ក្តៅ សម្រាប់អ្នកអង្គុយមានផាសុខភាព មិនតែប៉ុណ្ណោះ Rexton មានបំពាក់មកជាមួយដំបូលសុវត្ថិភាពផងដែរ។
ក្រៅពីនេះទៅទៀតនោះ NEW REXTON 2020 ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា Blind sport detection វានិងលោតសញ្ញាលើកញ្ចក់នៅពេលមានរថយន្តដ៏ទៃចង់វ៉ាឬជែង, Rear cross traffic alert វាជាប្រព័ន្ធសុវត្ថិភាពមួយ នឹងផ្តល់សញ្ញានៅលើអេក្រង់នៅពេលដែលមានវត្ថុអ្វី រឺរបស់អ្វីឆ្លងកាត់ពីក្រោយ, ប្រព័ន្ធ Land Change assist វានឹងលោតប្រាប់ពេលដែលរថយន្តរត់ចាកគន្លងផ្លូវ និងមានពោងសុវត្ថិភាព7គ្រាប់ សម្រាប់ការពារអ្នកដំណើរផងដែរ និងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។
មួយវិញទៀតមានប្រព័ន្ធ Smartkey ដែលជួយសម្រួលក្នុងការបិទបើកឃ្លុុបឡាន ដោយមិនចាំបាច់ចុចដោយផ្ទាល់នៅពេលដែលយើងកំពុងកាន់របស់ពេញដៃ ចំណុចពិសេសមួយទៀតសម្រាប់ smart key នេះ គឺយើងអាចធ្វើការបញ្ជាកញ្ចក់ទ្វារទាំង៤របស់រថយន្តដោយស្វ័យប្រវត្តបានទៀតផង។

សម្រាប់ម៉ូដែល Rexton គឺជារថយន្ត SUV ដែលមានបច្ចេកវិទ្យាខ្ពស់ និងមានតម្លៃខ្ពស់ជាងរថយន្តដ៏ទៃនៅប្រទេសកូរ៉េ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា SsangYong Rexton ទាំង Option និងតម្លៃគឺមានការប្រកួតប្រជែង។ សមាជិកថ្មីរបស់ក្រុមហ៊ុន SsangYong គឺរថយន្តទំនើប NEW REXTON 2020 មានវត្តមាននៅក្នុងទីផ្សារហើយក្នុងការសម្ភោធក្រោមអធិបតីភាពរបស់ អ្នកស្រី ម៉ៅ គន្ធា ដែលជាCEO របស់ក្រុមហ៊ុន LVMC Holdings Cambodia, Co,.ltd និង លោក Park keunbaek ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន LVMC Holdings Cambodia, Co,.ltd។ NEW REXTON 62500$ របស់ក្រុមហ៊ុនSsangYong ពីប្រទេសកូរ៉េ និង មានបច្ចេកវិទ្យា Mercedes Benz របស់អាល្លឺម៉ង់៕











