ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត ! ធ្លាក់ខ្លួនក្លាយជាជនអនាថាគ្មានផ្ទះសម្បែង ដោយសាររៀបការប៉ះប្រពន្ធញៀនការលេងភាគហ៊ុន

    BY Khmernote Media April 3, 2018
    ហួសចិត្ត ! ធ្លាក់ខ្លួនក្លាយជាជនអនាថាគ្មានផ្ទះសម្បែង ដោយសាររៀបការប៉ះប្រពន្ធញៀនការលេងភាគហ៊ុន

    បរទេស ៖ មិនថាល្បែងប្រភេទណាមួយនេះទេវាតែងតែនាំមនុស្សទៅកាន់ភាពវិនាសច្រើនជាងភាពចម្រុងចម្រើន បើជ្រើសចំគូជីវិតជាអ្នកវក់នឹងល្បែងនោះជីវិតអ្នកប្រហែលជាត្រូវជួបនឹងបញ្ហាច្រើនហើយ។ ប្រភពព័ត៌មានមួយបរទេសមួយបានចុះផ្សាយករណីបុរសម្នាក់បានធ្លាក់ខ្លួនក្លាយជាមនុស្សគ្មានផ្ទះសម្បែង ក្រោយពីរៀបការជាមួយប្រពន្ធជាអ្នកញៀននឹងការលេងភាគហ៊ុន។ តាមប្រភពបានអោយដឹងថា បុរសជាស្វាមីជនជាតិអង់គ្លេសម្នាក់ក្លាយខ្លួនជាបុរសពោះម៉ាយ និងអស់ប្រាក់ពីខ្លួនរលីង ក្រោយពីរៀបការជាមួយប្រពន្ធជាអ្នក​ញៀន​នឹងការលេងប័ណ្ឌភាគហ៊ុន ដែលបានបំផ្លាញប្រាក់គាត់អស់ជាង ៣.៥លានអឺរ៉ូ (ប្រហែល ៤.៩លានដុល្លារ)។

    លោក Christopher Forte បានអោយដឹងថា គាត់បានជួបស្គាល់ប្រពន្ធរបស់ខ្លួនដែលមានឈ្មោះ Juliana Posman កាលពីឆ្នាំ២០១០។ ពួកគេធ្វើការនៅក្នុងក្រុមហ៊ុន IT មួយជាមួយគ្នា ​គាត់បាន​លង់​ស្រលាញ់នាង បន្ទាប់ពីស្គាល់គ្នាបានមួយខែ។ ​ពួកគេបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ២០១៤ ជាមួយនឹងសាច់ញាតិជនជាតិឥណ្ឌូនេស៊ីរបស់នាងជាង១០០នាក់ ពួកគេបានទៅក្របទឹកឃ្មុំនៅកោះបាលី។ ក្រោយពីរៀបការប្រពន្ធរបស់គាត់បានប្រាប់គាត់ថា នាងនឹងរកប្រាក់តាមរយៈការលេងភាគហ៊ុន។ នាងបានចំនាយប្រាក់ជាង៧០០ដុល្លារជារៀងរាល់ថ្ងៃជាមួយនឹងការទិញភាគហ៊ុននេះ ក្នុងនោះមួយថ្ងៃនាងត្រូវបាត់បង់ប្រាក់ជាង២០០ដុល្លារ។

     រហូតដល់ថ្ងៃមួយនាងបានបាត់បង់ប្រាក់សរុបប្រមាណជាជាង ១.៨លានដុល្លារអាមេរិក នាងយំហើយសួរខ្ញុំថា “តើខ្ញុំមានប្រាក់សន្សំ រឺអាចលក់ប័ណ្ឌភាគលាភ រឺអាចសុំពីឪពុកម្តាយរបស់ខ្ញុំអោយនាងសិនបានទេ”។ ខ្ញុំបានខ្ចីប្រាក់គេ និងយកប្រាក់ពីឪពុកម្តាយដែលចូលនិវត្តន៍សរុបជាង ១៣១,៣៣០ដុល្លារយកមកអោយនាង។ ក្រោយមកទៀតគាត់បានទទួលសំបុត្រពីមិត្តភក្តិម្នាក់មកប្រាប់ថា គេនិងមិត្តភក្តិម្នាក់ទៀតបានផ្តល់ប្រាក់អោយប្រពន្ធរបស់គាត់ខ្ចីជាង ៣.៥២០លានដុល្លារ ដោយប្រពន្ធគាត់បានប្រាប់ទៅគេថាប្តីខ្លួនជាអ្នកធានាខ្ចី។ បន្ទាប់ពីគាត់បានធ្វើការសួរនាំជាច្រើន នាងក៏ខឹងហើយនិយាយថាគាត់មិនទុក្ខចិត្តលើនាង ពួកគេក៏បានសម្រេចចិត្តលែងលះគ្នាកាលពីខែសីហា៕

    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay