ស្ទើរគាំងបេះដូង ពេលឃើញរង្វាន់លើគម្របដប M-១៥០
វាប្រហែលជាថ្ងៃធម្មតាសម្រាប់មនុស្សច្រើនគ្នា ប៉ុន្តែ សម្រាប់លោក សែម សុបញ្ញា វាជាថ្ងៃដ៏ចងចាំមួយ ព្រោះគាត់ទើបតែឈ្នះទឹកប្រាក់ ៥០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង M-១៥០ ។ លោក សុបញ្ញា រំភើបស្ទើរគាំងបេះដូង អំឡុងពេលដែលគាត់សឹងតែមិនជឿ ថាគាត់ទើបតែឈ្នះលុយពិតប្រាកដពី M-១៥០ កាលនោះ។ លោក សែម សុបញ្ញា បានរំឭកថា “ដំបូងឡើយ ខ្ញុំស្មានថាឈ្នះតែ ៥លានរៀល ប៉ុន្តែជាក់ស្តែង ខ្ញុំឈ្នះដល់ទៅ ៥០លានរៀល។” “ធ្វើឲ្យដៃខ្ញុំឡើងញាប់ញ័រ ហើយមិនអាចធ្វើអ្វីបានក្រៅពីរំភើបរីករាយស្ទើរតែពុំគួរឲ្យជឿនូវអ្វីដែលកើតឡើងមកលើខ្ញុំ”

លោក សែម សុបញ្ញា មកពីខេត្តកំពង់ចាម មានអារម្មណ៍រំភើបរីករាយក្នុងពេលកំពុងសម្ភាសន៍
បន្ទាប់ពីក្រុមហ៊ុនទទួលបានព័ត៌មានថា មានអ្នកឈ្នះមកពីខេត្តត្បូងឃ្មុំភ្លាម ក្រុមការងារភេសជ្ជៈប៉ូវកម្លាំង M-១៥០ បានរៀបចំចុះទៅចែករង្វាន់ភ្លែត រួមជាមួយក្រុមតន្រ្តីដើរក្បួនដង្ហែ ដែលផ្តល់ភាពភ្ញាក់ផ្អើលយ៉ាងគគ្រឹកគគ្រេងដល់ផ្ទះរបស់គាត់តែម្តង ហើយអ្នកជិតខាង ក៏បានចូលរួមអបអរសាទរយ៉ាងអឹកអធឹក ក្នុងថ្ងៃសំណាងរបស់គាត់ ដែលទទួលបានប្រាក់លានពិតៗ ពីភេសជ្ជៈប៉ូវកម្លាំង M-១៥០ ។
លោក សែម សុបញ្ញា សប្បាយរីករាយជាខ្លាំង ក្នុងការបង្ហាញគម្របដបដែលឈ្នះប្រាក់សុទ្ធ ៥០ លានរៀល
គាត់មិនដែលគិតថា គាត់អាចឈ្នះបានទឹកប្រាក់ដ៏ច្រើនម្ល៉ឹងទេ។ ប៉ុន្តែការពិតភេសជ្ជៈប៉ូវកម្លាំង M-១៥០ បានចែកប្រាក់ដ៏ច្រើននេះជូនគាត់យ៉ាងពិតប្រាកដ។ ជាពិសេស គាត់ក៏បានប្រាប់យើងឲ្យដឹងពីផែនការរបស់គាត់ ដើម្បីធ្វើឲ្យក្តីស្រមៃរបស់ប្រពន្ធគាត់ក្លាយជាការពិត។ ដោយលោកបានបន្ដថា “ការឈ្នះរង្វាន់នេះមានឥទ្ធិពលខ្លាំងណាស់ដល់ជីវិតរបស់ខ្ញុំ ជាពិសេសប្រពន្ធរបស់ខ្ញុំ ព្រោះខ្ញុំចង់ប្រើប្រាស់ប្រាក់រង្វាន់នេះ ដើម្បីបើកអាជីវកម្មមួយ ដែលជាក្តីស្រមៃរបស់ប្រពន្ធខ្ញុំ នោះគឺបើកហាងសម្អាងការ” នៅពេលពួកគេទើបរៀបការថ្មីថ្មោងនោះ ពួកគេពុំមានប្រាក់គ្រប់គ្រាន់ ដើម្បីបើកមុខរបរតាមផែនការរបស់ពួកគេនោះទេ។ មកដល់ថ្ងៃនេះ ទឹកប្រាក់ ៥០ លានរៀលនេះ ពិតជាមានន័យបំផុតសម្រាប់គ្រួសាររបស់ពួកគេ។
លោកបានបញ្ជាក់ថា “បន្ទាប់ពីរៀបការរួច យើងគ្មានលុយទេ ដូចនេះគ្រួសារយើងខំប្រឹងធ្វើការ”។ “ប្រពន្ធរបស់ខ្ញុំចង់បើកហាងសម្អាងការតូចមួយ ប៉ុន្តែយើងមិនមានលទ្ធភាពធ្វើបាន។ ប៉ុន្តែឥឡូវនេះ ខ្ញុំអាចនិយាយបានថា ខ្ញុំអាចធ្វើឲ្យក្តីស្រមៃរបស់ប្រពន្ធខ្ញុំ ក្លាយជាការពិត។
លោក គីម ហេង និងក្រុមការងារ M-១៥០ អបអរអ្នកលក់ដែលទទួលបានភេសជ្ជៈ M-១៥០
រឹតតែអស្ចារ្យជាងនេះទៀត ម្ចាស់ហាងដែលលោក សុបញ្ញា ទិញជាប្រចាំក៏ឈ្នះបានភេសជ្ជៈប៉ូវកម្លាំង M-១៥០ កេសចំនួន ៣០កេស ដោយឥតគិតថ្លៃ។ M-១៥០ មិនត្រឹមតែជាភេសជ្ជៈប៉ូវកម្លាំងប៉ុណ្ណោះទេ ហើយវាអាចជួយផ្លាស់ប្តូរជីវិតរបស់អ្នកបាន ដែលអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងធំ ឈ្នះប្រាក់លានភ្លាមៗដល់ប្រជាជនកម្ពុជា តាមរយៈពាក្យស្លោក «បានទាំងកំលាំង បានទាំងលុយ» ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អតិថិជនអាចទទួលបានសំណាងឈ្នះរង្វាន់ធំ។

