មិនមែនចេះតែស្លៀកតាមចិត្តនោះទេ! ប៉ូលិសហ្វីលីពីនឃាត់ជនបរទេស២នាក់ស្លៀកពាក់សិចស៊ីជិះម៉ូតូតាមដងផ្លូវ (មានវីដេអូ)
ហ្វីលីពីន៖ ប៉ូលិសហ្វីលីពីនបានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិបរទេសម្នាក់ ដើម្បីធ្វើការណែនាំ និងបញ្ជាឲ្យនាងត្រូវតែយកសារ៉ុងរុំខ្លួន ជាបន្ទាន់ បន្ទាប់ពីនាងបានស្លៀកតែឈុតប៊ីគីនី និងជិះម៉ូតូជាមួយនឹងមិត្តប្រុសនាងពេញដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើង នៅលើដងផ្លូវមួយកន្លែងស្ថិតនៅក្នុងទីក្រុង Bohol ប្រទេសហ្វីលីពីន។
អត្តសញ្ញាណរបស់ជនរបទេសទាំង២នាក់មិនត្រូវបានគេបង្ហាញនោះទេ តែបើយោងតាមប៉ូលិសដែលធ្វើការឃាត់ខ្លួនពួកគេបានឲ្យដឹងថា ជនបរទេសទាំង២នេះមានបំណងទៅលំហែនៅឆ្នេរសមុទ្រមួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះ ហើយពួកគេមិនបានយកខោរអាចទៅផ្លាស់នៅឆ្នេរនោះទេ គឺពួកគេបានស្លៀកសំលៀកបំពាក់សម្រាប់លំហែនៅឆ្នេរសមុទ្រពីសណ្ឋាគាររួចជាស្រេច និងបានជិះម៉ូតូទៅតែម្តង។
សកម្មភាពនេះត្រូវបានចាត់ទុកថា ជាឥរិយាបថមិសមរម្យមួយនៅក្នុងប្រទេសហ្វីលីពីន។ ក្រោយពីការឃាត់ខ្លួន និងបានបញ្ជាឲ្យស្ត្រីជនជាតិបរទេសរូបនោះយកសារ៉ុងមករុំខ្លួននាង ជនបរទេសទាំង២ត្រូវបានអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ពួកគេមិនត្រូវបានគេឃុំខ្លួន ឬពិន័យជាប្រាក់នោះទេ៕
ប្រភព៖ dailymail


