PR

ក្រុមហ៊ុន Innity ទទួលបានពានរង្វាន់អាជីវកម្មឆ្នើមប្រចាំតំបន់អាស៊ានឆ្នាំ២០១៩

BY
Khmernote Media
November 8, 2019

ក្រុមហ៊ុន Innity Corporation Berhad បានឈ្នះពានរង្វាន់ ASEAN Business Award (ABA) 2019 ក្រោមប្រធានបទ Priority Integration Sectors: ICT (Mid-Tier)។ កម្មវិធីប្រគល់រង្វាន់នេះត្រូវបានធ្វើ ឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមជ្ឈមណ្ឌលពិពណ៌ IMPACT ក្នុងក្រុងបាងកក ប្រទេសថៃ។

ពិធីប្រគល់ពានរង្វាន់នេះផងដែរ ត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ឯឧត្តម Anutin Charnvirakul។ ហើយក្នុងនោះក៏មានការចូលរួមរបស់លោក Kalin Sarasin ដែលជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្មឧស្សាហកម្មនិងធនាគារ (JSCCIB), លោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃ និង លោក Predee Daochai ដែលជាប្រធានសមាគមធនាគារិកថៃ។

ក្នុងឪកាសនោះលោក Fabian Looa ដែលជាសហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Innity Group ក៏បានទទួលពានរង្វាន់សហគ្រាសឆ្នើមក្នុងតំបន់អាស៊ានផងដែរ។ ក្នុងនោះ រូបលោកក៏បានមានប្រសាសន៍ផងដែរថា “ យើងមានកិត្តិយសណាស់ដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពបែបនេះពីក្រុមប្រឹក្សាអាជីវកម្មអាស៊ាន។ ពានរង្វាន់មួយនេះ គឺជាការទទួលស្គាល់អំពីការរីកចម្រើនរបស់ក្រុមហ៊ុនយើងនៅប៉ុន្មានឆ្នាំមកនេះ។ ហើយវាពិតជាប្រាកដថា យើងមិនអាចធ្វើទៅបាននោះទេ ប្រសិនបើគ្មានការគាំទ្រ និងទំនុកចិត្តពីសំណាក់អតិថិជន និយោជិក និងដៃគូអាជីវកម្ម។

លោក Fabian Looa បានបន្តទៀតថា “ ការទទួលស្គាល់នេះ គឺជាការជំរុញទឹកចិត្តយើង ឲ្យ ខិតខំព្យាយាមកែលម្អខ្លួនឯង និងបន្តផ្តល់នូវបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មល្អបំផុត និងការច្នៃប្រឌិតថ្មីដល់អ្នកផ្សាយពាណិជ្ជកម្ម សារព័ត៌មាន និងដៃគូរបស់យើង” ។

ជ័យលាភីនេះ ត្រូវបានវាយតម្លៃ និងធ្វើការជ្រើសរើសដោយចៅក្រមឆ្នើមៗ មកពីបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ដែលបានផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុនអាស៊ាន ដែលឆ្នើម និងជោគជ័យបំផុត ក្នុងការរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនិងវិបុលភាពរបស់អាស៊ាន។

ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៧ ដោយអាស៊ាន BAC ជាពានរង្វាន់មួយ ដែលបានផ្តល់អោយ និងទទួលស្គាល់អាជីវកម្មឆ្នើមក្នុងតំបន់អាស៊ាន ដោយបានបង្ហាញអោយឃើញនៅវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបង្កើត និងពង្រឹងតួនាទីរបស់ពួកគេនៅក្នុងវិស័យឧស្សាហកម្ម។ ចាប់តាំងពីការបង្កើតអោយមាននូវពានរង្វាន់ ABA គឺមានក្រុមហ៊ុនចំនួនជាង ១០០ ត្រូវបានទទួលស្គាល់ នៅទូទាំងតំបន់ ដូចជា ក្រុមហ៊ុន AirAsia, CIMB, Singtel និងច្រើនទៀត ដែលត្រូវបានជាប់ឈ្មោះនៅក្នុងផ្នែករីកចំរើន, ការងារ, ការច្នៃប្រឌិត និងទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR)។

ក្រៅពីការទទួលស្គាល់ជាសហគ្រាសឆ្នើម ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជោគជ័យនៃសេដ្ឋកិច្ចអាស៊ាន។ លើសពីនេះពានរង្វាន់អាជីវកម្មអាស៊ាន (ABA) ក៏ជាវេទិកាសំខាន់មួយដែលជួយផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលមានរយៈពេលជាង ១០ ឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Innity ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ នៅប្រទេសម៉ាឡេស៊ី។ ហើយក្រុមហ៊ុន Innity បានរីកចម្រើនរហូតក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្នកផ្តល់សេវាកម្មបច្ចេកវិទ្យាឈានមុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច (APAC) ។ ក្រុមហ៊ុន Innity ក៏បានធ្វើការពង្រីកនៅអាជីវកម្មរបស់ខ្លួនតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេដូចជា Passionation.co ដែលជាទីផ្សារមួយមានឥទ្ធិពលមួយ នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំនេះ៕

Share This Post: