PR

តាមពិតអញ្ចឹងសោះ! ដឹងខ្ទេចខ្ទី ពី Promotion ទិញឡាន NX 200t មួយគ្រឿងថែមឡាន Prius មួយគ្រឿង

BY
Khmernote Media
November 9, 2019

កាលពីពេលថ្មីៗនេះមានរឿងរ៉ាវដ៏គួរអោយចាប់អារម្មណ៍មួយចំពោះការលក់រថយន្តនៅលើទីផ្សារដោយសារតែមានហាងលក់រថយន្តមួយគ្រឿងប្រកាសក្តែងៗថាខ្លួនហ៊ានធ្វើ Promotion អោយអតិថិជនដែលទិញរថយន្ត Lexus NX 200t មួយគ្រឿងគឺលោកនឹងធ្វើការថែមជូនរថយន្ត Prius ដែលមានតំលៃជាងមួយម៉ឺនដុល្លារភ្លាមៗតែម្តង ដោយនេះមិនមែនជាការចាប់ឆ្នោតនោះទេ គឺជាការថែមពិតៗ ភ្លាមៗ។

ដោយសារតែ Promotion ស្ទើរមិនគួរអោយជឿនេះធ្វើអោយមានការវាយប្រហារផ្សេងៗថា ម្ចាស់ហាងរូបនេះ ធ្វើការបោកប្រាស់ដោយមហាជនមិនជឿថាលោកហ៊ានធ្វើការថែមឡានតំលៃជាងមួយម៉ឺនដុល្លារនេះ ដោយអ្នកខ្លះថាលោកបានគិតលុយឡានទាំង២នោះរួចហើយ ពោលគឺទិញឡានមួយតែតំលៃឡាន២ឯណោះ។ ដោយសារតែមានការវាយប្រហារខ្លាំងៗរួចមកលោក ប៊ុន រតនា ហៅ សេម ម្ចាស់ហាងលក់រថយន្ត S-Auto ក៏បានទម្លាយរឿង Promotion ទិញឡានថែមឡាន អោយអតិថិជន និងមហាជនទាំងអស់ អោយបានដឹងរឿងខ្ទេចខ្ទី ដោយមិនលាក់លៀមអ្វីទៀតនោះទេ។

លោក ប៊ុន រតនា ដែលគ្រប់គ្នាស្គាល់ថាជាពូសេម និង អុីឈី ដែលកំពុងល្បីក្នុងបណ្តាញសង្គម និងជាម្ចាស់ហាង S-Auto ដដែលបានរៀបរាប់ថា លោកទទួលស្គាល់ថាលោកលក់រថយន្ត NX 200t លើតំលៃទីផ្សារប្រមាណ ២ ទៅ ៣ពាន់ដុល្លារ អាស្រ័យទៅតាមពណ៌និងលក្ខខ​ណ្ឌគុណភាពរថយន្ត ប៉ុន្តែលោកបានថែមរថយន្ត Prius មួយគ្រឿងដែលមានតំលៃដល់ទៅជាងមួយម៉ឺនដុល្លារ ដូច្នេះហើយគ្មានហេតុផលណាមួយដែលអតិថិជនទទួលយកមិនបាននោះទេ ព្រោះថាបើយើងវិភាគអោយបានគ្រប់ជ្រុងជ្រោយទៅអតិថិជននៅតែចំណេញ ព្រោះរថយន្តដែលបានថែមនោះវាមានតំលៃជាងមួយម៉ឺនដុល្លាររួចទៅហើយ។

បន្ថែមពីនេះទៅទៀតនោះម្ចាស់ហាងរូបសង្ហារម្នាក់នេះបានបញ្ជាក់ម្តងហើយម្តងទៀតថា រថយន្តដែលលោកថែមអោយអតិថជនជារថយន្តដែលមានលក្ខខណ្ឌទទួលយកបាន មិនមែនជារថយន្តគេចពន្ធ កាត់ ត ប្តូរពណ៌ រឺបុកធ្ងន់ធ្ងរនោះទេ ដោយអតិថិជនអាចធ្វើការឆែកប្រវត្តិរថយន្តបានមុនពេលទទួលយក។ ដើម្បីជ្រាបច្បាស់សូមទស្សនាការរៀបរាប់របស់លោក ប៊ុន រតនៈ តាមរយៈការ Live វិដេអូរបស់លោកនៅខាងក្រោមនេះ។

តោះបងប្អូនឆ្ងល់ ទិញឡាន! ថែមឡាន! ពិតអត់?

Posted by S-Auto ទិញលក់រថយន្ត on Monday, 4 November 2019

ទំនាក់ទំនង S-Auto ទិញលក់រថយន្ត ឥឡូវនេះទៅតាមរយៈ៖
លេខទូរស័ព្ទ៖ 012 500 306 ( Cellcard )
អាស័យដ្ឋាន អេសអូតូ: ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែតពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/Sautocambodia/

Share This Post: