ខ្មែរណូត

ស្វែងរក

  • PR

    ឆេង ប្រសិទ្ធ ក្មេងពិតតែមានសមត្ថភាពមិនធម្មតា

    BY Khmernote Media November 8, 2019
    ឆេង ប្រសិទ្ធ ក្មេងពិតតែមានសមត្ថភាពមិនធម្មតា

    ទស្សនិកជនភាគច្រើនបានស្គាល់រួចមកហើយពីភាពល្បីល្បាញរបស់កុមារាឆេង ប្រសិទ្ធ ដែលប្អូនមានសមត្ថភាពអាចបកស្រាយបទចម្រៀងបានយ៉ាងល្អ ពិរោះ ថែមទាំងមានរូបរាងសង្ហារតាំងពីក្មេងផងនោះ បានធ្វើអោយប្អូនមានឈ្មោះបោះសម្លេងក្នុង វិស័យសិល្បៈនិងប្រមូលបានអ្នកគាំទ្រមិនចាញ់តារាដែលមានអាយុប្រហាក់ប្រហែលនឹងប្អូនឡើយ។

    មិនត្រឹមតែមានសមត្ថភាពច្រៀងប៉ុណ្ណោះទេ ថ្មីៗនេះឆេង ប្រសិទ្ធ ថែមទាំងទទួលបានការគាំទ្រច្រើនជាងគេពីគណៈកម្មការទាំងបីក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង ដោយការបង្ហាញសមត្ថភាពច្រៀងផង ធ្វើម្ហូបផង និងភាពក្រម៉ិចក្រមើមរបស់ប្អូនដែលអាចទាក់ទាញចិត្តគណៈកម្មការបាន។ មិនត្រឹមតែជាប់ក្នុងកម្មវិធីប៉ុណ្ណោះទេ ប្អូនក៏ទទួលបានការគាំទ្រច្រើនជាងគេទាំងប្រចាំសប្តាហ៍ និងប្រចាំខែតាមរយៈការគាំទ្ររបស់ទស្សនិកជននៅ លើបណ្តាញសង្គមរបស់ភីអិនអិនថែមទៀតផង។

    នៅក្នុងសប្តាហ៍នេះប្អូននឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនម្តងទៀតក្នុងកម្មវិធី Boostrong Music On Fire ដោយការបកស្រាយបទចម្រៀងពិរោះៗ រួមនឹងតារាចម្រៀងល្បីឈ្មោះដូចជាអ្នកនាង សុគន្ធ នីសា លោក ប៊ូ តាំងហ៊ាង និងព្រះនាងតូច ជេនណា។

    ចូលរួមទស្សនាអោយបានច្រើនកុះករក្នុងកម្មវិធី Boostrong Music On Fire ពីស្ទីតយោភីអិនអិនព្រែកភ្នៅ នាថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕

    ​កម្មវិធី​ Boostrong Music On Fire

    ជួប​គ្នា​ជាមួយ​អ្នក​នាង​ សុគន្ធ​ នីសា​ អម​ជា​មួយ​នឹង​តារា​ចម្រៀង​វ័យ​ក្មេង​២​រូប ព្រះ​នាង​តូច​ នរោត្តម​ជេនណា​ កុមារា​ ឆេង​ ប្រសិទ្ធ​ ​ដែល​កំពុង​តែ​មាន​ប្រជា​ប្រិយ​ភាព​ នឹង​មក​ចូល​រួម​ប្រគុំ​តន្រ្តី​ក្នុង​កម្មវិធី​ Boostrong Music On Fire ដែល​នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​ស្ថានីយ៍ទូរទស្សន៍ ភី អិន អិន (ព្រែកព្នៅ) រាល់ថ្ងៃសៅរ៍ វេលាម៉ោង ១៦:៣០នាទី ។លើសពីនេះ​ទៅ​ទៀត​ ប្រិយ​មិត្ត​ក៏​អាច​សំនូម​ពរ​បទ​ចម្រៀង​ពី​ពួក​គាត់​បាន​ដូច​គ្នា​ ដោយ​ Comment នៅទី​នេះ​!

    Posted by Boostrong Music On Fire on Thursday, 7 November 2019

     

    Share This Post: