មនុស្សប្រុសគួរតែបញ្ឈប់ទង្វើទាំងនេះ ប្រសិនបើចង់ឲ្យមនុស្សស្រីស្រលាញ់អ្នកកាន់តែខ្លាំង
បុរសគ្រប់រូបតែងតែនិយាយថាមនុស្សស្រី គឺពិបាកក្នុងការយល់ចិត្តបំផុតដោយធ្វើអ្វីក៏ខុស ធ្វើអ្វីក៏មិនត្រូវចិត្តរបស់រូបនាងនិងតែងតែចាំចាប់កំហុសបុរសគ្រប់ពេលវេលា។ តែអ្នកយល់ខុសហើយមនុស្សស្រីមិនបានពិបាកយល់ចិត្តដូចដែលអ្នកគិតនោះទេ ត្រឹមតែអ្នកចេះយល់ចិត្ត នឹងកុំល្មើសនូវបំរាមរបស់រូបនាងទៅបានហើយ។ ហើយទង្វើដែលត្រូវបានហាមនោះគឺ៖
១. លួចលាក់នៅពីក្រោយខ្នងនាង៖ បុរសគួរណាស់តែមានចិត្តស្មោះឲ្យដៃគូរបស់ខ្លួនមិនមែនមានមនុស្សស្រី២ ៣នាក់លួចលាក់នៅក្រោយខ្នងគេនោះទេ។ ដោយ សារតែបែបនេះហើយទើបបានជារូបនាងមិនទុកចិត្តឲ្យអ្នកទៅណាមកណាតែឯងខ្លាចមានថ្មី ហើតលួចក្បត់រូបនាងក្រោយខ្នង។

២.ចូលចិត្តសន្យាតែធ្វើមិនបាន៖ បុរសមុននឹងធ្វើការសន្យាអ្វីមួយ ជាមួយនឹងដៃ គូរបស់អ្នកចូលគិតគូរឲ្យបានច្បាស់ជាមុនសិន ពីព្រោះមនុស្សស្រីគឺពូកែចាំបំផុតនូវរឿងតិចតួចដែលអ្នកបាននិយាយ។ ហើយបើសិនជាអ្នកសន្យាហើយធ្វើមិនបានញយដងពេកអាចធ្វើឲ្យរូបនាងអស់ជំនឿទៅលើអ្នក។

៣. ចូលចិត្តទុករូបនាងនៅតែម្នាក់ឯង៖ ជាសង្សារនឹងគ្នាអ្នកមិនគួរទុករូបនាង ចោលញឹកញាប់ពេកទេ ព្រោះថាបើសិនជាអ្នកទុករូបនាងចោលយូរពេកទៅអាចបង្រៀនឲ្យរូបនាងអាចរៀនរស់នៅដោយគ្មានរូបអ្នក ហើយស្នេហាមួយនេះអាច ឈានដល់ការបែកបាក់យ៉ាងងាយស្រួល។
៤. ចូលចិត្តធ្វើអ្វីតាមតែចិត្តរបស់ខ្លួន៖ មនុស្សពីរនាក់ស្រលាញ់គ្នាត្រូវចេះសួរយោ បល់ពីគ្នាទៅវិញទៅមក មិនមែនគិតអ្វីតែម្នាក់ឯងហើើយសម្រេចតែឯង ដោយមិនចាំស្ដាប់គេជាមុននោះទេ៕
អត្ថបទ៖ Sai
រូបភាព៖ Google