ខ្មែរណូត

ស្វែងរក

  • PR

    តោះមកមេីលជាងធ្វើសក់ដែលកំពុងល្បីនៅពីក្រោយការធ្វេីសក់អោយអ្នកនាង នី មុល្លីការ បន្តិចមេីល

    BY Khmernote Media November 14, 2019
    តោះមកមេីលជាងធ្វើសក់ដែលកំពុងល្បីនៅពីក្រោយការធ្វេីសក់អោយអ្នកនាង នី មុល្លីការ បន្តិចមេីល

    ក្រោយពីអ្នកនាង នី មុល្លីការ ដែរគេស្គាល់ជាតារាដ៏ល្បីមួយដួងក្នុងរឿងកូនប្រសារស្រី និងរឿង កុម៉ារី25ឆ្នាំ បានបាត់មុខពីសិល្បៈអស់រយះពេលជាច្រើនឆ្នាំមកហេីយ ស្រាប់តែថ្មីៗនេះលេចមុខ តារាស្រីរូបនេះ មកថតសម្លៀកបំពាក់សំអាងការយ៉ាងស្អាតប្លែក អមដោយជាងច្នៃម៉ូតដ៏ល្បីនិងប៉ិនប្រសព្វផងនោះ បានច្នៃម៉ូតសក់របស់កញ្ញាដែលខ្លីបំផុតចេញជារូបរាងយ៉ាងស្រស់ស្អាត និងប្លែកម៉ូតខុសពីគេ។

    ក្រៅពីរូបសម្រស់របស់តារាសម្តែងនិងជាតួកំសត់ដ៏ល្បីឈ្មោះ នី មុល្លីការ គេក៏បានចាប់អារម្មណ៍ជាមួយនឹងម៉ូតសក់របស់នាងដែលជាស្នាដៃច្នៃម៉ូតរបស់ជាងធ្វើសក់ឈ្មោះថា រាជនី។ ការពិតទៅជាងច្នៃម៉ូតសក់រូបនេះ ធ្លាប់បានច្នៃម៉ូតសក់និងផាត់មុខជូនសិល្បៈការនីល្បីៗជាច្រើននាក់មកហើយ ដោយស្នាដៃរបស់គាត់ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថា មានភាពច្នៃប្រឌិតខ្ពស់ និងបង្កើនសម្រស់កាន់តែស្រស់ស្អាតជូនអតិថិជន ជាពិសេសកូនក្រមុំនៅក្នុងថ្ងៃសិរីមង្គលតែម្តង។ ផ្តើមជីវិតចេញពីត្រកូលគ្រួសារក្រីក្រម្នាក់ បងស្រី រាជនី បានធ្វើការតស៊ូក្នុងជីវិត ដោយយកកំលាំងធ្វើជាដើមទុន គឺមកធ្វើការអោយគេដើម្បីដូរយកចំណេះ ហើយការតាំងចិត្តនេះដែរបានធ្វើអោយគាត់មានជ័យជំនៈគ្រប់ឧបសគ្គនិងឈានជើងឡើងមួយកម្រិតទៅ គឺបានទៅបន្តការសិក្សាជំនាញមួយនេះដល់ប្រទេសចំនួន២លើករួចមកហើយ។

    ដោយសារតែចំណេះនិងជំនាញ បូករួមជាមួយនឹងទេពកោសល្យពីធម្មជាតិបងស្រី រាជនី ក៏បានសម្រេចក្តីស្រម៉ៃរបស់ខ្លួនមួយទៀតគឺ បើកសាលាបង្រៀនផាត់មុខធ្វើសក់ ដោយឆ្នាំនេះគាត់ទទួលបានសិស្សប្រមាណ១០០នាក់មកហើយ។ កូនសិស្សរបស់បងស្រី រាជនី ម្នាក់ៗសុទ្ធតែទទួលបានការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ ដែលធ្វើអោយពួកគាត់ក្លាយជា ជាងផាត់មុខធ្វើសក់ដ៏មានគុណភាព តាមរយៈការអនុវត្តន៍ជាក់ស្តែង ហើយបើតាមការអោយដឹងនោះគឺ បងស្រី រាជនី គ្រោងនឹងទៅយកសញ្ញាបត្រ័ផ្នែកផាត់មុខនៅប្រទេសថៃ បន្ថែមទៀតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។ បើចង់ក្លាយជាសិស្សរបស់អ្នកគ្រូ រាជនី អាចទាក់ទងតាមទូសព្ទ៏ 093666358/0978666358 រឺក៏ Facebook Oun Reachny។

    ខាងក្រោមនេះជារូបថតកូនក្រមុំត្រួសៗដែលជាស្នាដៃផាត់មុខដោយអ្នកគ្រូ រាជនី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay