ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដំណើរទាំង ៧ ដែលបង្ហាញឲ្យដឹងពីបញ្ហាផ្សេងៗនៃសុខភាព ហើយអ្នកមិនគួូរធ្វេសប្រហែសមើលរំលងឡើយ

    BY Khmernote Media April 4, 2018
    ដំណើរទាំង ៧ ដែលបង្ហាញឲ្យដឹងពីបញ្ហាផ្សេងៗនៃសុខភាព ហើយអ្នកមិនគួូរធ្វេសប្រហែសមើលរំលងឡើយ

    ការដើរ គឺជាដំណើរការដ៏ស្មុគស្មាញមួយ។ ជំហាននីមួយៗជាប់ទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធគ្រោងឆ្អឹង ហើយវាមានលក្ខណៈស្វ័យប្រវត្តិ។  អ្វីដែលអ្នកគួរដឹងបន្ថែមទៀតនោះគឺថា ត្រឹមតែដំណើរ ឬជំហាននៃការដើររបស់មនុស្សម្នាក់ ក៏អាចបង្ហាញឲ្យដឹងបានយ៉ាងច្រើនអំពីសុខភាពរបស់គេបានដែរ។ ខាងក្រោមជាដំណើរមួយចំនួនដែលចង្អុលបង្ហាញឲ្យអ្នកបានដឹងថា កំពុងតែមានអ្វីមួយមិនប្រក្រតី ហើយធ្ងន់ធ្ងរកំពុងតែកើតឡើង ៖

    ៧. ជំហានខ្លីៗ ៖ ជង្គង់ និងត្រគាករបស់អ្នកប្រហែលជាកំពុងមានបញ្ហាហើយ។ នៅពេលដែលឈានទៅមុខ ជង្គង់គួរតែសន្ធឹងទៅមុខដូចគ្នា។ ដូច្នេះប្រសិនបើអ្នកពិបាកក្នុងការបោះជំហាន ឬសន្ធឹងជើងរបស់អ្នកនោះវាក៏អាចនឹងមានន័យថា អ្នកកំពុងមានបញ្ហាទាក់ទងជាមួយនឹងសន្លាក់ឆ្អឹងផងដែរ។ ជាលទ្ធផល ទំហំនៃជំហានរបស់អ្នក គឺខ្លីគួរឲ្យកត់សម្គាល់។ អ្វីដែលអ្នកត្រូវធ្វើក្នុងខណៈនេះ គឺប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់ ក៏ព្រោះការយឺតយ៉ាវអាចបណ្ដាលឲ្យរាលដាលទៅជាឈឺខ្នងថែមទៀត។

    ៦. ដំណើរខ្ជើចៗ ៖ អ្នកប្រហែលជាកំពុងកើតមានជម្ងឺរលាកសន្លាក់ជង្គង់ហើយ។ ប្រសិនបើការដើរ ឬដំណើររបស់មនុស្សធម្មតាម្នាក់ប្រែជាមានសភាពទ្រេតទ្រោត វាមិនអាចទៅរួចទេដែលអ្នកអាចទប់ទម្ងន់ ឬដាក់ទម្ងន់ទាំងអស់នៃរាងកាយទៅលើជើងតែម្ខាង។ ជួនកាលមនុស្សម្នាក់អាចបាត់បង់នូវតុល្យភាពទប់រាងកាយក្នុងពេលឈានដើរ ប្រសិនបើជង្គង់របស់គេមានបញ្ហា ឬគាំងជាប់។ វាពិតជាផ្ដល់នូវគ្រោះថ្នាក់ខ្លាំងណាស់ ក៏ព្រោះប្រសិនបើជង្គង់ស្រាប់តែគាំងមិនអាចបត់ ឬធ្វើចលនាបានដូចប្រក្រតី អ្នកអាចនិងដួលភ្លាមៗ។ ការដើរមិនស្មើឋេរ គឺជាសញ្ញាមួយដែលវេជ្ជបណ្ឌិតគួរតែពិនិត្យស្វែងរកបញ្ហាដែលកើតមានចំពោះជង្គង់។

    ៥. ដៃទាំងសងខាងមិនយោលនៅពេលដើរ ៖ វាអាចបណ្ដាលមកពីបញ្ហាផ្សេងៗនៃខ្នង។ នៅពេលដែលយើងឈានជើងខាងស្ដាំមួយជំហានទៅមុខ សាច់ដុំ torso ផ្នែកខាងឆ្វេងនឹងដើរតួនាទីជាអ្នកទប់លំនឹង ហើយរុញដៃខាងឆ្វេងរបស់យើងទៅខាងមុខដែរ។ គោលការណ៍នេះ គឺនឹងកើតមានសម្រាប់ជំហាននីមួយៗ។ ប្រសិនបើដៃរបស់អ្នកយោលទៅមុខបានតូច ឬមិនយោលតែម្ដងនោះបានន័យថា ខ្នងរបស់អ្នកប្រហែលជាកំពុងមានបញ្ហាណាមួយហើយ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថារឹងៗដៃនៅពេលដើរ អ្នកគួរតែទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញជាបន្ទាប់។

    ៤. មិនអាចទម្លាក់ជើងចុះថ្នមៗបាន ៖ អ្នកប្រហែលជាកំពុងជួបប្រទះនឹងបញ្ហាមួយចំនួនដូចជា ភាពឡើងរឹងក្រិនរបស់កោសិកា
    ជំងឺសសៃប្រសាទប្រភេទណាមួយរួមទាំងបញ្ហាផ្សេងៗនៃសាច់ដុំ និងខ្នង។ ជំនួសឲ្យការលើកជើងឡើង ហើយទម្លាក់ចុះវិញថ្នមៗកំឡុងពេលឈានដើរ អ្នកបែរជាទម្លាក់ជើងចុះខ្លាំងៗដោយមិនអាចទប់បានតែម្ដង។ ដំណោះស្រាយដ៏ប្រសើរបំផុត គឺប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញ។

    ៣. ដំណើរទ្រេត ៖ វាអាចជាផលវិបាករបស់អ្នកដែលធ្លាប់រងរបួសចំក្បាល។ ជួនកាល បន្ទាប់ពីមានការរងរបួសត្រង់ក្បាល មនុស្សម្នាក់អាចមានអាការៈវិលមុខទៀតផង នៅពេលពួកគេឡើង ឬចុះជណ្តើរ។

    ២. ល្បឿននៃការដើរ គឺយឺតខ្លាំង ៖ វាអាចបណ្ដាលមកពីបញ្ហានៃការបាក់ទឹកចិត្ត។ ប្រសិនបើមនុស្សម្នាក់មានអារម្មណ៍ក្រៀមក្រំ អ្នកអាចដើរទៅជិតពួកគេ ហើយព្យាយាមធ្វើយ៉ាងណាជួយពួកគេដើរឲ្យលឿនជាងមុន។ អារម្មណ៍របស់មនុស្សនឹងប្រែប្រួល ឬផ្លាស់ប្ដួរ នៅពេលដែលល្បឿននៃការដើររបស់ពួកគេផ្លាស់ប្ដូរ។

    ១. ដំណើរលោតៗ ៖ វាអាចបណ្ដាលមកពីបញ្ហានៃការរឹងសាច់ដុំកំភួនជើង។ ស្ត្រីដែលពាក់ស្បែកជើងកែង ក៏ដូចជាទាំងបុរស និងស្ត្រីដែលមិនយកចិត្តទុកដាក់លើការសន្ធឹងសាច់ដុំខ្លះ បន្ទាប់ពីហាត់ប្រាណរួចទេនោះវាអាចបណ្ដាលឲ្យសាច់ដុំកំភួនជើងប្រែជារឹងដែលធ្វើឲ្យកើតមានភាពលោតៗនៅក្នុងជំហាននៃការដើរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រសិនបើយើងមិនសន្ធឹងសាច់ដុំសោះនោះ វាក៏អាចនឹងបណ្ដាលឲ្យជង្គង់ ឬកែងជើងរងរបួសផងដែរ។

    – ចំណុចបន្ថែម ៖ ប្រសិនបើអ្នកអង្កញ់ជង្គង់បន្តិចនៅពេលដើរចុះជណ្ដើរ ជង្គង់របស់អ្នកនឹងកាន់តែមានសុខភាពល្អ ដោយសារតែការកាត់បន្ថយសម្ពាធលើសន្លាក់៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay