ចិនរៀបចំតម្លើងប្រព័ន្ធសាចទឹកតាមដងផ្លូវ ដើម្បីកាត់បន្ថយធូលីដីក្នុងបរិយាកាស
ប្រទេសចិន ៖ ចិនជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្លាំងហើយសំបូរទៅដោយឧស្សាហ៍កម្មខ្នាតធំជាច្រើន ដោយសារតែបែបនេះ ទើបប្រទេសចិនក៏បានជួបនឹងបញ្ហាបរិស្ថានខ្លាំងណាស់ផងដែរ។ កាលពីពេលថ្មីៗនេះប្រភពព័ត៌មានក្នុងស្រុកមួយរបស់ចិនបានចុះផ្សាយនូវការដាក់ពង្រាយប្រព័ន្ធសាចទឹកនៅតាមដងវិថីទីក្រុង Kunming ខេត្ត Yunnan ភាគខាងនិរតីប្រទេសចិន។ ការដាក់តំឡើងនូវប្រព័ន្ធសាចទឹកនៅតាមដងផ្លូវនេះត្រូវបានគេធ្វើឡើងនៅកាលពីថ្ងៃច័ន្ទ ទី០២ ខែមេសានេះ។

ការដាក់ប្រព័ន្ធសាចទឹកនៅតាមដងផ្លូវនេះមិនមែនធ្វើឡើងដើម្បីបន្ថយកំដៅក្នុងរដូវក្តៅនេះទេ ប៉ុន្តែវាត្រូវបានគេដាក់ដើម្បីកាត់បន្ថយកំទេចធូលីនៅក្នុងបរិយាកាសទៅវិញទេ។ ប្រព័ន្ធទឹកសាចនេះត្រូវបានគេដាក់ភ្ជាប់ជាមួយនឹងចង្កៀងគោមតាមដងផ្លូវនោះតែម្តង។ មិនត្រឹមតែប៉ុណ្ណោះនោះទេទីក្រុងនេះក៏បានប្រើប្រាស់ការសាចទឹកនេះ ដើម្បីស្រោចស្រពទៅលើរុក្ខជាតិនៅតាមដងផ្លូវផងដែរ៕
អត្ថបទ ៖ Mali
ប្រភព ៖ ChinaGlobalTVNetwork