ខ្មែរណូត

ស្វែងរក

  • PR

    ទម្លាយរឿងនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ថៅកែ សាប៊ូកក់សក់ Vertalyca Cosmetics & Spa ហេីយនឹងក្រុមហ៊ុនអចលនទ្រព្យ LIAISON Realty & Investment

    BY Khmernote Media November 16, 2019
    ទម្លាយរឿងនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ថៅកែ សាប៊ូកក់សក់ Vertalyca Cosmetics & Spa ហេីយនឹងក្រុមហ៊ុនអចលនទ្រព្យ LIAISON Realty & Investment

    ថៅកែស្រីវ័យក្មេងដែលជាម្ចាស់ ប្រេនសាប៊ូកក់សក់ Vertalyca Cosmetics & Spa ហេីយនិងក្រុមហ៊ុនអចលនទ្រព្យ LIAISON Realty & Investment ត្រូវបានបុគ្គលិករបស់គាត់ម្នាក់ទម្លាយរឿងនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់គាត់ ដែលគាត់កើតចេញពីត្រកូលគ្រួសារក្រីក្រម្នាក់។ បើតាមការអោយដឹងពីប្អូនស្រី រីណា បានអោយដឹងថា លោកស្រី លី លី ដែលជាម្ចាស់ ប្រេនសាប៊ូកក់សក់ Vertalyca Cosmetics & Spa ហេីយនិងក្រុមហ៊ុនអចលនទ្រព្យ LIAISON Realty & Investment គឺជាមិត្តភ័ក្ររបស់គាត់ម្នាក់ដែលស្គាល់គ្នាជាង២០ឆ្នាំមកហើយ ប៉ុន្តែក្រោយមកដោយសារតែការផ្លាស់ប្តូរទីលំនៅទើបនាងបានបែកគ្នាអស់មួយរយៈ។

    ការរាប់អានរវាងលោកស្រី លីលី ជាមួយនាងនៅតែបន្តទាក់ទងគ្នានិងទូរស័ព្ទសួរសុខទុក្ខគ្នាជារឿយៗ លុះថ្ងៃមួយនាដើមឆ្នាំ២០១៩នេះ លោកស្រី លីលី បានធ្វើការទាក់ទង់មកនាងដើម្បីអោយមកជួយការងារនៅក្រុមហ៊ុនរបស់គាត់។ ប្អូនស្រី រីណា ដដែលបានបន្តថាដំបូងឡើយនាងហាក់មិនចង់ទៅធ្វើការជាមួយគ្នានោះទេ ព្រោះខ្លាចថ្ងៃក្រោយមានបញ្ហាមើលមុខគ្នាមិនចំ ប៉ុន្តែក្រោយមកក៏គិតថាគាត់អោយឱកាសខ្ញុំបញ្ចេញស្នាដៃ ចឹងក៏មកធ្វើការជាមួយគាត់។ មានរឿងជាច្រើនដែលនៅពីក្រោយខ្នងភាពជោគជ័យរបស់ថៅកែស្រីឈ្មោះ លីលី រូបនេះដោយគាត់ប្រើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ជាមួយបុគ្គលិករបស់គាត់។ យុទ្ធសាស្ត្រមួយនេះបានទាញយកបេះដូងបុគ្គលិក អោយប្រឹងធ្វើការអស់ពីកំលាំងកាយចិត្ត ដោយគាត់មិនដែលប្រើប្រាស់សំដីជេស្តីធ្ងន់ៗទៅកាន់បុគ្គលិកនោះទេ ប៉ុន្តែគាត់តែងតែកែតម្រូវកំហុសពួកគាត់ដោយធ្វើការណែនាំពីមួយចំនុចទៅមួយចំនុច និងទុកឱកាសអោយបុគ្គលិករៀនសូត្រពីកំហុសរបស់ខ្លួន និងកែប្រែកំហុសនោះឡើងវិញ។

    គាត់ជាថៅកែស្រីម្នាក់ ម្ចាស់ប្រេនសាប៊ូកក់សក់ Vertalyca Cosmetics & Spa ហេីយនិងក្រុមហ៊ុនអចលនទ្រព្យ LIAISON Realty & Investment មិនដែលប្រកាន់វណ្ណៈថាខ្លួនឯងជាថៅកែនោះទេ ប៉ុន្តែបែរជាធ្វើការជាមួយបុគ្គលិក ដូចបងប្អូន និងបង្រៀនបុគ្គលិកលោកស្រី អោយចេះទទួលស្គាល់កំហុសរបស់ខ្លួន រៀនទទួលខុសត្រូវ និងមានភាពស្មោះត្រង់ ដោយគាត់លើកឡើងថា នៅពេលណាយើងអាចអោយមនុស្សម្នាក់ស្មោះត្រង់ និងចេះទទួលខុសត្រូវមុខយើង នោះមានន័យថាយើងជោគជ័យ 50% ហើយ គួរតែអោយបុគ្គលិកចេះសាមគ្គីភាពគ្នា ត្រូវមានគោលដៅតែមួយគឺខំប្រឹងជាមួយគ្នា ដើម្បីអោយក្រុមហ៊ុនរីកចំរើនទៅមុខជាមួយគ្នា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay