យីឡូយរបស់គាត់ ! ហៅតាក់ស៊ីជិះតាក់ស៊ីមិនព្រមបើកទ្វារអោយ ឡើងទៅដេកលេងទូរស័ព្ទនៅលើផ្នែកខាងមុខនៃរថយន្តនេះធ្វើព្រងើយមិនខ្វល់ថារថយន្តកំពុងបើក
ប្រទេសថៃ ៖ ក្រៅពីការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនយកមកធ្វើដំណើរ តាក់ស៊ីអាចជាជម្រើសទីមួយដោយសារតែវាមានសុវត្ថិភាពខ្ពស់ហើយរហ័សទាន់ចិត្តទៀតផង។ ប្រភពព័ត៌មានថៃបានចុះផ្សាយព័ត៌មានហួសចិត្តមួយ ដែលស្រ្តីវ័យកណ្តាលម្នាក់បែរជាមកដេកលេងទូរស័ព្ទនៅលើផ្នែកខាងមុខរបស់រថយន្តតាក់ស៊ីដែលកំពុងតែបើក។ គណនីមួយដែលមានឈ្មោះ TJ Kzet Atchanont បានបង្ហោះនូវវីដេអូបង្ហាញពីសកម្មភាពស្រ្តីចំណាស់ដេកនៅផ្នែកខាងមុខនៃរថយន្តចុចទូរស័ព្ទធ្វើព្រងើយដោយមិនខ្ចីខ្វល់ខ្លាចធ្លាក់ ទោះជារថយន្តតាក់ស៊ីនេះកំពុងបើកក៏ដោយ។

តាមរយៈការបង្ហោះនេះគណនី TJ Kzet Atchanont បានពន្យល់បន្ថែមថា ស្រ្តីម្នាក់នេះបានរត់ចុះពីលើម៉ូតូមួយ ទៅរករថយន្តតាក់ស៊ីដែលកំពុងតែឈប់ខណៈពេលជាប់ស្តុបក្រហម គាត់បានប្រាប់អោយ តាក់ស៊ីបើកទ្វារអោយគាត់។ តែតៃកុងរថយន្តតាក់ស៊ី មិនអាចបើកទ្វារអោយគាត់ទៀតទេ ព្រោះនៅក្នុងរថយន្តមានភ្ញៀវរួចទៅហើយ។ ស្រ្តីម្នាក់នោះហាក់មិនសុខចិត្តក៏បានឡើងទៅដេកនៅលើផ្នែកខាងមុខរបស់រថយន្តនោះមិនព្រមចុះ ទោះបីជារថយន្តតាក់ស៊ីបានបើកទៅមុខបន្តទៀតនៅពេលភ្លើងចរាចរណ៍លោតពណ៌ខៀវហើយក៏ដោយ។ វាមើលទៅហាក់ដូចជាគួរអោយអស់សំណើចណាស់ ស្រ្តីម្នាក់នោះមិនត្រឹមតែមិនខ្វល់ខ្លាចគ្រោះថ្នាក់រឺអាចធ្លាក់ពីរថយន្តនោះទេ នាងថែមទាំងដេកលេងទូរស័ព្ទយ៉ាងរំភើយទៀតផង៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ coconutbangkok