PR

អ្នកស្រី ណើ ចាន់ត្រា ម្ចាស់ដេប៉ូផលិតផលធំប្រចាំខេត្តកំពតផ្តល់គំនិតបើចង់ជោគជ័យចាប់ផ្តើមតិចៗជាមួយ N.N.P

BY
Khmernote Media
November 18, 2019

សម្រាប់យុទ្ធសាស្រ្តអ្នករកស៊ីមានខុសៗគ្នា ហើយការចាប់ឡើងរកស៊ីលើមុខជំនួញនីមួយ អ្នកបោះទុនមានទស្សនៈវិស័យមិនដូចគ្នាហើយខ្លះតែងតែនិយាយថា “បោះទុនធំមកវិញច្រើន” ហើយក៏ឆាប់ជោគជ័យ។ ប៉ុន្តែសម្រាប់អ្នកស្រី ណើ ចាន់ត្រា មិនបានគិតដូចក្រុមអ្នកជោគជ័យដ៏ទៃដែលធ្លាប់លើកឡើងនោះឡើយ។

អ្នកស្រីបែរជាបង្ហើបឱ្យដឹងថា បើអ្នកចង់ចាប់ផ្តើមរកស៊ីហើយចង់ក្លាយជារកស៊ីពិតនោះ គួរចាប់ចេញពីលេខ០ទៅរកលេខ១០០ មិនត្រូវគួរដើរតាមគន្លងរបស់អ្នកជោគជ័យកន្លងមកដែលឱ្យចាយធំមុនទើបមកវិញស្រួលនោះទេ។ ជោគជ័យមកដល់ថ្ងៃនេះ អ្នកស្រីចាប់រកស៊ីពីតិចៗជាមួយផលិតផល N.N.P រហូតឈានដល់ធំ ហើយនេះជាអ្វីដែលអ្នកស្រីប្រកាន់ភ្ជាប់និងចែករំលែកជូនដល់អ្នកចង់ផ្តើមអាជីវកម្មដំបូង។

ថ្លែងក្នុងពិធីមហាសិក្ខាសាលាដ៏កក្រើកមួយក្រោមប្រធានបទ “មុន និង ក្រោយចាប់ជំនួញអនឡាយ” នៅសណ្ឋាគា លី ប៊ូទិក ក្រុងកែប ខេត្តកែប មានសមាជិកជាស្រ្តីប្រមាណ២០០នាក់រៀបចំឡើងដោយ ក្រុមហ៊ុន N.N.P កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី ណើ ចាន់ដា ជាមេដេប៉ូស្តុកធំផលិតគ្រឿង N.N.P ប្រចាំខេត្តកំពត បានបង្ហើបនូវចំណុចនៃការចាប់ផ្តើមអាជីវកម្មដំបូងដោយបណ្តុះគំនិតគួរតែរកស៊ីមុខរបបអ្វីក៏ដោយត្រូវចាប់ផ្តើមចេញពីតូចៗ ឬ មានធនធានប៉ុន្មានធ្វើតាមលទ្ធភាពប៉ុណ្ណឹង ជៀសវាងហានិភ័យបង្កឱ្យបរាជ័យ។

“រកពីតិចៗសន្សំបានច្រើនៗចាំទៅរកធំ ហើយកុំចាំតែពេលវេលាណាយើងមានច្រើនឬមានធនធានច្រើនចាំរកនោះ គឺខុសហើយ។ ជាអ្នករកស៊ីទោះតិចក្តីក៏ជាអ្នករកស៊ីដែរ។ ត្រូវផ្តល់កម្លាំងចិត្តខ្លួន មិនបាច់សំលឹងមើលគេអ្នកធំៗនោះទេ។ ដល់ពេលយើងជោគជ័យហើយ មិនថាអ្នកតូចអ្នកធំនោះទេ គឺមកមើលយើងទាំងអស់” នេះសារលើកទឹកចិត្តដល់សមាជិកនៃអង្គពិធីរបស់អ្នកស្រី ណើ ចាន់ត្រា។

សូមបញ្ចាក់ថា អ្នកស្រី ណើ ចាន់ត្រា មុនដំបូងឡើយគ្រាន់តែជាស្រ្តីមេផ្ទះម្នាក់នៅផ្ទះមើលថែកូនប៉ុណ្ណោះ ខណៈពីមុនស្វាមីរបស់អ្នកស្រីចេញទៅការងារនៅឯប្រទេសជប៉ុនមានប្រាក់ខែអាចផ្គត់ផ្គង់គ្រួសារបាន។ ប៉ុន្តែសម្រាប់អ្នកស្រីមិនគិតដូច្នេះឡើយ អ្នកស្រីរកស៊ីលក់ដូរបន្តិចនៅផ្ទះរហូតចេះរកស៊ីតាមអនឡាយ ហើយក្រោយមកស្វាមីរបស់អ្នកស្រីបានផ្តល់ថវិកាឱ្យអ្នកស្រីបន្ថែមទៀតចាប់ដៃគូជាមួយ N.N.P ពីមួយជំហានទៅមួយជំហានរហូតសល់រាបសែនដុល្លារ បោះទុនធំកាន់ដេប៉ូស្តុកធំគ្រឿងរបស់ក្រុមហ៊ុន N.N.P ជាច្រើនមុខប្រចាំខេត្តកំពត។

ក្រោយចាប់ដៃគូជាមួយ N.N.P មួយរយៈធំមកស្វាមីរបស់អ្នកស្រី ណើ ចាន់ត្រា លាលែងពីការងារប្រទេសជប៉ុនដែលមានប្រាក់រហូតដល់២ពាន់ដុល្លារក្នុងមួយខែចោលមកជួយរកស៊ីជាមួយប្រពន្ធ ក្នុងការពង្រីកការលក់និងចែកចាយយ៉ាងធំក្នុងខេត្តនេះក្លាយម្ចាស់ដេប៉ូស្តុកធំ ហើយក៏បានជម្រុញគ្រួសារអ្នកស្រីរហូតក្លាយខ្លួនពីគ្រួសារមនុស្សសាមញ្ញទៅមនុស្សមុខមាត់លំដាប់សេដ្ឋីសល់រាប់សែនដុល្លារ ល្បីក្នុងខេត្តកំពត។

អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានឱ្យដឹងថា មានសមាជិកជិត២០០នាក់ ចូលរួមសិក្សានិងស្វែងយល់ចំណេះដឹងជាច្រើនទាក់ទិនទៅការរកស៊ីជាអ្នកជីពអ្នកលក់ និង វិធីសាស្រ្តទទួលជោគជ័យ ដើម្បីពួកគេពីស្រ្តីមេផ្ទះក្លាយខ្លួនជាស្រ្តីរកស៊ីមានមុខក្នុងសង្គម ជៀសវាងការប្រមាថមើលនូវការប្រការណា ឬ ពាក្យថា “កុំចាំតែកម្លាំងប្តីមិនចេះរកស៊ីធ្វើការអ្វី” ។ មកដល់បច្ចុប្បន្ននេះអ្នកស្រី បានកើតសិក្ខាសាលាជាច្រើនលើកដោយបង្រៀន និង ជម្រុញ ស្រ្តីប្រមាណ៥ម៉ឺននាក់មកហើយ ស្វែងយល់និងឱ្យក្លាយអ្នករកស៊ីជាមួយ NNP នៅគ្រប់ ២៥រាជធានីខេត្ត។

អ្នកស្រីបានលើកឡើងថា នារីគ្រប់រូបមិនត្រូវខ្លាចរឿងចេញមុខរកស៊ីទេ ហើយក៏មិនត្រូវពឹងលើចំណូលប្ដីដែរតែមុខដែរ។ អ្នកស្រីបានបញ្ជាក់ទៀតថា ការរកស៊ីបច្ចុប្បន្ននេះ គឺពឹងលើប្រព័ន្ធអនឡាញ ដូចនេះនារីគ្រប់រូបអាចមានត្រឹមទូរសព្ទនៅផ្ទះ ក៏រកប្រាក់ចំណេញបានដែរ៕

Share This Post: