PR

ស្មាតហ្វូន S1Pro ជំនាន់ថ្មីមួយទៀតរបស់ vivo នឹងបង្ហាញខ្លួនឆាប់ៗនេះជាមួយរូនរាងថ្មី និងសមត្ថភាពកាន់តែអស្ចារ្យបំផុត!!

BY
Khmernote Media
November 19, 2019

យោងតាមរូបរាងថ្មីមួយរបស់ vivo ដែលបានបញ្ចេញនៅលើផេកផ្លូវការរបស់ក្រុមហ៊ុននេះបានឲដឹងថា ស្មាតហ្វូន S1Pro ជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុននឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ ជាមួយរូបរាងថ្មីហើយមានសមត្ថភាពអស្ចារ្យបំផុត។

ជាមួយនឹងរូបរាងខាងលើនេះ យើងឃើញថា ស្មាតហ្វូន vivo S1Pro នេះគឺមានកាមេរ៉ាដំណក់ទឹកដូចទៅនឹង S1 អិញចឹងដែរ ខុសត្រង់ស្មាតហ្វូននេះគឺមានកាមេរ៉ារហូតទៅ៥គ្រាប់ឯណោះអស្ចារ្យណាស់។ « ពិភពលោកដ៏អស្ចារ្យនឹងមកដល់ក្នុងដៃអ្នកនៅពេលឆាប់ៗនេះ» គឺជាឃ្លាមួយដែលក្រុមហ៊ុន vivo បានសរសេរអមជាមួយនឹងរូបភាពខាងលើនេះ ដូច្នេះជឿជាក់ថាក្រុមហ៊ុន vivo គឺប្រាកដជាមិនធ្វើឲអតិថិជនដែលជាហ្វេនរបស់ខ្លួនខកបំណងឡើយ ពីព្រោះថាកន្លងមកក្រុមហ៊ុន vivo តែងតែនាំមកនូវអ្វីថ្មីប្លែកនិងមានគុណភាពខ្ពស់ជានិច្ច តួយ៉ាងដូចជាស្មាតហ្វូន vivo S1 ដែរបានបង្ហាញខ្លួនកន្លងមកចឹងដែរ។

សូមជ្រាបថា S1Pro ត្រូវបានក្រុមហ៊ុន vivo ចាត់ទុកថាគឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែវាមិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុនដៃគូមួយចំនួននេះទេ ហើយកន្លងមកគឺមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។

Share This Post: