ខ្មែរណូត

ស្វែងរក

  • PR

    គូបូតា “SHARING THE FUTURE” ធ្វើឡើង៥ឆ្នាំជាប់គ្នា ដើម្បីបរិច្ចាគកាបូប និងសម្ភារសិក្សា ២០០០០ ឈុត សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា

    BY Khmernote Media November 22, 2019
    គូបូតា “SHARING THE FUTURE” ធ្វើឡើង៥ឆ្នាំជាប់គ្នា ដើម្បីបរិច្ចាគកាបូប និងសម្ភារសិក្សា ២០០០០ ឈុត សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា

    ក្រុមហ៊ុន គូបូតា ខេមបូឌា ខូអិលធីឌី កាលពីពេលថ្មីៗនេះ បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ៥ឆ្នាំជាប់ៗគ្នាក្នុងយុទ្ធនាការឈ្មោះថា “ KUBOTA Sharing the Future” ដើម្បីផ្តល់ថវិកាជាង ៦៦០ លានរៀល (ស្មើនឹង ១៦៥.០០០ ដុល្លារអាមេរិក) សម្រាប់ជាជំនួយដល់ការអប់រំ សិស្សានុសិស្ស ក៏ដូចជាកុមារដែលខ្វះខាតនៅតាមតំបន់ឆ្ងាយៗទូទាំងប្រទេស។ កម្មវិធីសប្បុរសធម៌នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខាល័យ អង្គរ វីឡា រីសត ក្នុងខេត្តសៀមរាប។

    លោក ភីសានុ មីលីនតានុស អគ្គនាយករង និងជាអ្នកគ្រប់គ្រងទូទៅផ្នែកលក់ និងសេវាកម្ម នៃក្រុមហ៊ុន ស្យាម គូបូតា ខបភឺរេសិន ខូអិលធីឌី បានមានប្រសាសន៍ថា ក្រុមហ៊ុន គូបូតា (ខេមបូឌា) ខូអិលធីឌី ប្រកាន់ខ្ជាប់យ៉ាងសំខាន់នូវការអនុវត្តអាជីវកម្មក្នុងការបើកអាជីវកម្មដំណាលគ្នា និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម។ ក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំដែលមានតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ ក៏ដូចជាយុវជន ដែលជាកម្លាំងស្នូលនៃសង្គម និងការអភិវឌ្ឍជាតិ។ ដូច្នេះហើយសកម្មភាពនៃកម្មវិធី “KUBOTA Sharing The Future” ត្រូវបានរៀបចំសម្រាប់រយៈពេល ៥ ឆ្នាំជាប់គ្នាដែលជាផ្នែកមួយនៃយុទ្ធនាការថ្នាក់តំបន់ CSR ដែលធ្វើឡើងនៅប្រទេសកម្ពុជានិង ឡាវ។ យុទ្ធនាការទូទាំងតំបន់នេះមានគោលបំណងផ្តល់ជូននូវសម្ភារសិក្សាដើម្បីឲ្យកុមារក្រីក្រដែលគ្រប់អាយុចូលសាលាបានប្រើប្រាស់ ដើម្បីឲ្យជីវិតកាន់តែប្រសើរជាងមុនដើម្បីជួយអភិវឌ្ឍនិងចូលរួមចែករំលែកមកឲ្យសង្គមវិញ។

    លោក ភីសានុ មីលីនតានុស បានបន្ថែមទៀតថា ចាប់តាំងពីទទួលបានជោគជ័យក្នុងរយៈពេលបួនឆ្នាំក្នុងការជួយដល់កុមារ យើងបានសង្កេតឃើញថាសម្ភារសិក្សាគឺពិតជាអាចជួយអភិវឌ្ឍសមត្ថភាពរៀនសូត្រនិងលើកទឹកចិត្តដល់ពួកគេ។ លើសពីនេះ មានតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជាដែលនៅតែត្រូវការជំនួយដើម្បីបំពេញចន្លោះបញ្ហានេះ។ នៅក្នុងឆ្នាំនេះ ដោយមានកិច្ចសហការពីស្ថាប័ន រដ្ឋបាលខេត្តសៀមរាប និងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រគល់សម្ភារសិក្សាទូទាំងប្រទេសដែលមានដូចជាកាបូបនិងសម្ភារសិក្សាចំនួន ២០០០០ ឈុត ដែលមានតម្លៃសរុប ៦៦០ លានរៀល ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលសម្ភារសិក្សាចំនួន ៥០០០ ឈុត នឹងត្រូវប្រគល់ទៅឲ្យស្ថាប័នរដ្ឋបាលខេត្តសៀមរាប ហើយ ១៥០០០ ឈុតទៀតនឹងត្រូវប្រគល់ទៅឲ្យភ្នាក់ងារចែកចាយគូបូតា នៅទូទាំងប្រទេសដើម្បីផ្ដល់ឱកាសបន្ថែមសម្រាប់ជួយកុមារនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។

    តាមរយៈយុទ្ធនាការ CSR ក្នុងតំបន់ ក្រុមហ៊ុន ស្យាម គូបូតា មានផែនការប្រគល់កាបូបនិងសម្ភារសិក្សាសរុបចំនួន ២៩០០០ ឈុតសម្រាប់ប្រទេសកម្ពុជានិងឡាវ ដែលនឹងប្រគល់ជូនស្ថាប័នរដ្ឋាភិបាល និងភ្នាក់ងារចែកចាយគូបូតាទូទាំងប្រទេសដើម្បីធ្វើកម្មវិធីសប្បុរសធម៌ដល់កុមារនិងយុវជនដែលខ្វះខាតសម្ភារសិក្សា។

    លោក ភីសានុ មីលីនតានុស បានបន្តទៀតថា ក្រុមហ៊ុនតែងតែមើលឃើញពីសារសំខាន់នៃការអភិវឌ្ឍ និងការគាំទ្រដល់កុមារនិងសង្គម ដូច្នេះហើយទើបយើងបន្តសកម្មភាពជារៀងរាល់ឆ្នាំដើម្បីជំរុញសង្គមនិងជួយលើកកម្ពស់សុខមាលភាពប្រជាជនជាពិសេសក្នុងការអប់រំនិងកុមារ ហេតុផលនេះហើយទើបយើងសម្រេចបង្កើត “មជ្ឈមណ្ឌលអប់រំបច្ចេកទេសគូបូតា” (KUBOTA Technical Education Center) សហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគូបូតា Palungjai ដើម្បីជួយជនរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិ បន្ថែមពីលើគម្រោង “KUBOTA Sharing The Future” ដែលបានរៀបចំឡើងនៅថ្ងៃនេះ។

    ព័ត៌មានបន្ថែម សូមទំនាក់ទំនងៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay